Connect with us

កូវីដ-១៩

ខេត្តរតនគិរី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន០២នាក់ទៀត មកពីភ្នំពេញ

បានផុស

នៅ

រដ្ឋបាលខេត្តរតនគិរីបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញអ្នកវិជ្ជាមានកូវីដ១៩ចំនួន០២នាក់ ដែលជាតៃកុងឡានដឹកប្រេង និង​អ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសអ្នកជំងឺកូវីដ១៩ ទាំង២នាក់ មាន​ឈ្មោះ រឿង រឹម អាយុ៣៥ឆ្នាំ មានទីលំនៅ ផ្ទះជួល​ជាមួយ​គ្រួសារ ស្ថិតនៅគីឡូ​លេខ១០ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងម្នាក់ទៀត ឈ្មោះ វុធវិច្ឆិកា អាយុ២០ឆ្នាំ មាន​ទីលំនៅអចិន្ត្រៃយ៍ ភូមិឧត្តម ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង ជាសិស្សសាលា។

បច្ចុប្បន្នអ្នកវិជ្ជមានទាំងពីរ និងអ្នកពាក់ព័ន្ធមួយចំនួន ត្រូវបានយកទៅព្យាបាល និងដាក់ឱ្យធ្វើ​ចត្តា​ឡីស័ក​ នៅវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហមស្រុកកូនមុំ ខេត្តរតនគីរី៕

ពិស្តារ៖

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម