កូវីដ-១៩
រកឃើញមនុស្សជាង២០០នាក់ ពាក់ព័ន្ធជាមួយពិធីភ្ជាប់ពាក្យគូដណ្ដឹងក្នុងខេត្តព្រះវិហារ
អាជ្ញាធរខេត្តព្រះវិហារ បានស្រាវជ្រាវតាមដានរកឃើញ អ្នកប៉ះពាល់ផ្ទាល់ និងករណីផ្ទុះកូវីដ១៩ ដែលជាប់ពាក់ព័ន្ធក្នុងពិធីភ្ជាប់ពាក្យគូដណ្ដឹងនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្តជាង ៧០ នាក់ និងអ្នកពាក់ព័ន្ធប្រយោលជាង ១៥០ នាក់។

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោក គួង ឡូ បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣១ ខែឧសភានេះថា ក្រុមគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ក្នុងពិធីភ្ជាប់ពាក្យ នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែឧសភា ចំនួន ៣ នាក់ គឺកូនកំឡោះ និងកូនក្រមុំ និងក្មួយពួកគាត់អាយុ ៥ឆ្នាំ ហើយបន្តតាមរកអ្នកដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកមានវិជ្ជមានកូវីដ១៩។
លោកបញ្ជាក់ថា សាច់ញាតិកូនកំឡោះដែលបានមកចូលរួមក្នុងពិធីភ្ជាប់ពាក្យ ចំនួន ៤ នាក់ ក៏មានវិជ្ជមានកូវីដដែរ ប៉ុន្តែអ្នកទាំង៤ បានចេញផុតពីខេត្តព្រះវិហារ ហើយរកឃើញនៅខេត្តកំពត និងខេត្តតាកែវ បន្ទាប់ពីបញ្ចប់ពិធីភ្ជាប់ពាក្យ។

លោក គួង ឡូ បានឱ្យដឹងថា ការស្រាវជ្រាវរកឃើញអ្នកដែលប៉ះពាល់ផ្ទាល់ទាំង ៧០ នាក់ ហើយបានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ប៉ុន្តែលទ្ធផលគឺអវិជ្ជមានទាំងអស់ ហើយបាននាំយកពួកគាត់យកទៅធ្វើចត្តាឡីស័កតាមទីតាំងដែលពួកគាត់នៅភាគច្រើនគឺនៅខាងស្រអែម ដែលកំពុងដាក់ចត្តាឡីស័កនៅស្រុកជាំក្សាន្ត។
ចំណែកអ្នកប៉ះពាល់ប្រយោល មកទល់ថ្ងៃនេះប្រមាណ ១៥០ នាក់ ហើយដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ដោយតម្រូវឱ្យពួកគាត់អនុវត្ត និងគោរពតាមវិធានសុខាភិបាល។

លោកប្រាប់ថា ក្រុមគ្រូពេទ្យ និងធ្វើតេស្តជាលើកទី២ សម្រាប់អ្នកដែលប៉ះពាល់ផ្ទាល់ នៅថ្ងៃទី១៣ ហើយបើពួកគាត់មិនមានវិជ្ជមានទេ នឹងអនុញ្ញាតឱ្យចេញទៅផ្ទះ នៅថ្ងៃទី ១៤ បន្ទាប់ពីធ្វើតេស្ដរួច។
លោកថ្លែងថា “ប្រសិនបើពួកគាត់ មិនមានរោគសញ្ញាអ្វី គួឱ្យកត់សម្គាល់ទេ គឺនៅថ្ងៃទី ១៣ និងធ្វើតេស្តជាលើកទី២ ហើយបើអវិជ្ជមាន និងឱ្យពួកគាត់ចេញទៅផ្ទះបាននៅថ្ងៃទី១៤ ប៉ុន្តែបើគាត់មានរោគសញ្ញាអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺយើងធ្វើតេស្ដឱ្យគាត់ទៀត”។
សូមជម្រាបថា ចាប់តាំងពីការឆ្លងជំងឺកូវីដ១៩ នៅខេត្តព្រះវិហារ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦ នាក់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


