Connect with us

កូវីដ-១៩

កូនបង្កើត និងកូនប្រសាបុរស​វ័យចំណាស់ដែលស្លាប់ ឆ្លង​កូវីដ​១៩ មានចៅប្រុសម្នាក់ផង

បានផុស

នៅ

កូនស្រី និងកូនប្រសា ព្រមទាំងចៅប្រុសរបស់បុរសវ័យចំណាស់ដែលស្លាប់នៅខេត្តកោះកុង បាន​ឆ្លង​ជំងឺកូវីដ១៩ពីឪពុក។

បុរសវ័យ ៦៤ឆ្នាំ មានជំងឺកូវីដ១៩ ហើយបានស្លាប់ នៅលើរថយន្តពេលសាច់ញាតិ​កំពុងដឹកទៅកាន់​មន្ទីរ​ពេទ្យនៅវេលាម៉ោង ៧៖៣០ នាទីព្រឹក​ថ្ងៃទី ១០ ខែមិថុនា ដោយសារជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សពបុរសចំណាស់ឆ្លងកូវីដឈ្មោះ ចាន់ លី ត្រូវបានយកទៅបូជានៅវត្តព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង។

អ្នកជាប់ពាក់ព័ន្ធផ្ទាល់ជាមួយសព មានកូនស្រី កូនប្រសា និងសាច់ញាតិ ចំនួន ៥ នាក់ និងតៃកុងឡានម្នាក់ទៀត សរុប ៦នាក់។

ក្រោយពេលពិនិត្យធ្វើតេស្តរហ័ស រួចម្ចាស់រថយន្ត និងអ្នករួមដំណើរចំនួន ៤ នាក់ អវិជ្ជមាន ហើយត្រូវបានណែនាំឱ្យបន្តធ្វើចត្តាឡីស័កតាមផ្ទះ ១៤ ថ្ងៃ ចំណែកកូនស្រីសពដែលបានបូជារួចហើយ និងកូនប្រសា ព្រមទាំងចៅប្រុស ដែល​រកឃើញវិជ្ជមាន ត្រូវបានគ្រូពេទ្យនាំយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកោះកុង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម