កូវីដ-១៩
អ្នកឆ្លងកូវីដសរុបនៅ ឥណ្ឌា កើនជិត ៣០ លាននាក់ ក្រោយរកឃើញថ្មី ៦០,៧៥៣ ករណី
យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍នេះបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៦០,៧៥៣ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយធ្វើឲ្យករណីឆ្លងសរុបកើនឡើងដល់ ២៩,៨២៣,៥៤៦ ករណី ។

ក្រសួងបានបន្ថែមថា អត្រាតេស្តវិជ្ជមានប្រចាំសប្តាហ៍បានធ្លាក់ចុះមកនៅត្រឹម ៣.៥៨ ភាគរយ ពោលវាមានតិចជាង ៥ ភាគរយ ក្នុងរយៈពេល ១២ ថ្ងៃជាប់ៗគ្នា ។
ទន្ទឹមនោះ តួលេខអ្នកស្លាប់ថ្មីក្នុងថ្ងៃនេះមាន ១,៦៤៧ នាក់ ដោយនាំឲ្យចំនួនអ្នកស្លាប់សរុបទូទាំងប្រទេសកើនដល់ ៣៨៥,១៦៧ នាក់ ។
បន្ថែមពីនេះ ប្រទេសឥណ្ឌា ក៏មានអ្នកជាសះស្បើយថ្មីចំនួន ៧,៥១១ នាក់ផងដែរ ដោយនាំមានអ្នកជាសះស្បើយសរុប ២៨,៦៧៨,៣៩០ នាក់ ។

ស្របពេលជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត Randeep Guleria ប្រធានទីភ្នាក់ងារ AIIMS បានប្រាប់ទូរទស្សន៍ NDTV កាលពីព្រឹកមិញនេះថា រលកឆ្លងទីបីនៅក្នុងប្រទេសឥណ្ឌាគឺមិនអាចជៀសផុតឡើយ ហើយវាអាចនឹងវាយប្រហារប្រទេសនេះក្នុងរយៈពេល ៦ ទៅ ៨ សប្ដាហ៍បន្ទាប់ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រិះគន់ពេញប្រទេសឥណ្ឌា! មេដឹកនាំគណបក្សម្នាក់ថា កូវីដ ក៏មានសិទ្ធិរស់រានដូចមនុស្សដែរ
ចុចអាន៖ក្តៅៗ ជំងឺផ្សិតខ្មៅដ៏គ្រោះថ្នាក់ ត្រូវបានរកឃើញខាងក្រៅប្រទេសឥណ្ឌា ហើយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន