ព័ត៌មានអន្ដរជាតិ
រិះគន់ពេញប្រទេសឥណ្ឌា! មេដឹកនាំគណបក្សម្នាក់ថា កូវីដ ក៏មានសិទ្ធិរស់រានដូចមនុស្សដែរ
អតីតរដ្ឋមន្រ្តីប្រចាំរដ្ឋ Uttarakhand និងជាមេដឹកនាំគណបក្ស Bharatiya Janata លោក Trivendra Singh Rawat បានបង្កឲ្យមានការរិះគន់ និងត្រូវបានគេ ត្រូល ពេញប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសារតែលោកចាត់ទុក វីរុសកូវីដ-១៩ ថាជា “សរីរៈ មានជីវិត ដែលមានសិទ្ធិរស់រានដូចគេដូចឯងដែរ”។

លោក Rawat និយាយថា “បើមើលទៅតាមទស្សនវិជ្ជា ជំងឺកូវីដ-១៩ ក៏ជាសរីរៈ រស់រានមានជីវិតផងដែរ។ វាមានសិទ្ធិរស់រានមានជីវិតដូចពួកយើងដែរ ប៉ុន្តែយើងជាមនុស្ស គិតថា ខ្លួនយើងឆ្លាតវៃជាងគេ ហើយលុបបំបាត់វាចោល។ ដូច្នេះ វាចេះបំប្លែងខ្លួនឥតឈប់ឈរ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកនិយាយថា មនុស្សត្រូវការយកឈ្នះ វីរុសនេះ ដើម្បីមានសុវត្ថិភាព។
ការលើកឡើងរបស់លោក Rawat ត្រូវបានគេយកទៅត្រូល ពេញបណ្តាញសង្គម ហើយមានអ្នកខ្លះបានស្តីបន្ទោស ថែមទាំងលែបខាយ ដល់រដ្ឋាភិបាលផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ឥណ្ឌា មាន “ភេសជ្ជៈទឹកនោមគោ” តំណាងរាស្រ្តបង្ហោះវីដេអូផឹក អះអាងថាអាចកម្ចាត់កូវីដ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


