Connect with us

កូវីដ-១៩

ឆ្លងចូលសហគមន៍ដំបូង ខេត្តរតនគិរីរកឃើញវិជ្ជមាន ៨ នាក់ទៀត កើនដល់ ១១២ ករណី

បានផុស

នៅ

អាជ្ញាធរបានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៨ នាក់បន្ថែមទៀត បន្ទាប់ពីធ្វើតេស្តរហ័សរកឃើញ លើអ្នកពាក់ព័ន្ធ ជា​មួយ​ប្ដីប្រពន្ធវិជ្ជមានកូវីដ-១៩ ដែលជាករណីឆ្លងចូលសហគមន៍ដំបូងក្នុងខេត្តរតនគិរី។ ការធ្វើតេស្តនៅថ្ងៃទី ១៨-១៩ ខែមិថុនា រកឃើញអ្នកវិជ្ជមាន ចំនួន១០៤ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០ ក្រុមឆ្លេីយតបបន្ទាន់ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានចុះយកសំណាកធ្វេីតេស្តរហ័សដោយបានប្រេីឧបករណ៍ Rapid Test Device លេីប្រជាពលរដ្ឋដែលមានការសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ -១៩ នៅចំណុចមុខផ្សារបានលុង ស្ថិតនៅក្នុងភូមិជ័យជនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

អាជ្ញាធរបានយកសំណាក​ចំនួន ៦៨នាក់ ក្នុងនោះវិជ្ជមាន ចំនួន ៨នាក់ ប្រុស ៣នាក់ ស្រី ៣នាក់ កុមារា១នាក់ និងកុមារី១នាក់។

ក្រុមឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានអះអាងទៀតថា មនុស្សទាំង៨នាក់នេះមានការជាប់ពាក់ព័ន្ធជាមួយប្ដីប្រពន្ធ ២នាក់ ដែលបានរកឃេីញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ ដែលមានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ដែលបានប៉ះពាល់មនុស្សជាច្រើននាក់ផ្សេងទៀត។

ក្រុមឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានបន្ដទៀតថាសម្រាប់អ្នកដែលមានវិជ្ជមានកូវីដ-១៩​ខាងលើ ត្រូវបានយកទៅសម្រាកព្យាបាលនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

យ៉ាងណាចំនួនអ្នកវិជ្ជមានកូវីដ-១៩ ពិតប្រាដក នឹងបង្ហាញអត្តសញ្ញាណនៅពេលបន្ទាប់ទៀត ដោយសារក្រុមការងារកំពុងប្រតិបត្តិការតេស្តរហ័សអ្នកពាក់ព័ន្ធផ្សេងទៀតបន្ថែម៕ អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម