Connect with us

កូវីដ-១៩

ខេត្តរតនគិរី កំពុងផ្ទុះរលកចម្លង​កូវីដ១៩ ទ្រង់ទ្រាយធំ ស្ថិតក្នុងស្ថានភាពកម្រិត​ហានិភ័យខ្ពស់

បានផុស

នៅ

អភិបាលខេត្តរតនគិរី លោក ថង សាវុន បានឱ្យដឹងថា ខេត្តរតនគិរី កំពុងស្ថិតនៅក្នុងស្ថានភាពឆ្លងទ្រង់ទ្រាយធំ ដែលបានរកឃើញករណីវិជ្ជមានជាង ១០០ នាក់ ចាប់តាំងពីថ្ងៃទី ១៨ ខែមិថុនា ដែលសុទ្ធសឹងតែជាប្រជាពលរដ្ឋរស់នៅតំបន់ទីប្រជុំជននៅក្នុងខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថង សាវុន បានឱ្យដឹងទៀតថា ស្ថានភាពនេះអាចវាយតម្លៃបានថា អត្រាចម្លងបន្តស្ថិតនៅក្នុងកម្រិតហានិភ័យខ្ពស់ ដោយសារទំនាក់ទំនងរបស់ប្រជាពលរដ្ឋដែលវិជ្ជមានកន្លងមកមានភាពប្រទាក់ក្រឡាគ្នាច្រើន។ បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញកំពុងបន្តតែស្រាវជ្រាវដើម្បីស្វែងរកអ្នកពាក់ព័ន្ធធ្វើតេស្តសំណាក និងបិទតំបន់ទីតាំងប្រឈមមួយចំនួន ដើម្បីអាចគ្រប់គ្រងបាននូវសភាពការណ៍នេះ។

អភិបាលខេត្តរតនគិរី ក៏បានអំពាវនាវ សូមការយោគយល់ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងក្នុងខេត្ត និងក្រៅខេត្ត បើពុំមានការចាំបាច់ សូមកុំមានការធ្វើដំណើរចេញ-ចូល ក្នុងភូមិសាស្ត្រខេត្ត ស្របពេលដែលអាជ្ញាធរមានសមត្ថកិច្ចកំពុង​រឹតបន្តឹង និងធ្វើការស្រាវជ្រាវអ្នកពាក់ព័ន្ធ កាត់ផ្តាច់រលកចម្លងបន្ត និងឈានទៅបិទបញ្ចប់ករណីសហគមន៍នេះ។

លោក ថង សាវុន អភិបាលខេត្តរតនគិរី ក៏អំពាវនាវឱ្យឱ្យពលរដ្ឋបន្តការដាក់ខ្លួនដាច់ដោយឡែកពីក្រុមគ្រួសារ តាមដានសុខភាពខ្លួនឯងជាប្រចាំ ជាពិសេសគឺការអនុវត្តវិធានការ ៣កុំ ៣ការពារ។ ចំពោះមធ្យោបាយដឹកជញ្ជូនទំនិញគ្រប់ប្រភេទ នៅតែបន្តសកម្មភាពជាប្រក្រតី ព្រមទាំងអនុវត្តតាមវិធានសុខាភិបាលជាប់ជានិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម