Connect with us

កូវីដ-១៩

បិទខ្ទប់ទីតាំង៣កន្លែងក្នុងស្រុកអន្លង់វែង ពាក់ព័ន្ធអ្នកវិជ្ជមានកូវីដ-១៩

បានផុស

នៅ

នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអន្លង់វែង ដឹកនាំដោយលោកអនុសេនីយ៍ឯក ហើន សំបោន មេបញ្ជាការរងស្រុក សហការជាមួយកម្លាំងនគរបាលស្រុកអន្លង់វែង ប្រជាការពារភូមិ មន្ត្រីសុខាភិបាលមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ដឹកនាំដោយលោក នៅ សំអន ប្រធានប្រតិបត្តិស្រុកអន្លង់វែងនិង ស្រុកត្រពាំងប្រាសាទ ចុះធ្វើការស្រាវជ្រាវ ជាមួយអ្នកពាក់ពន្ធ័អ្នកវិជ្ជមានកូវីដ១៩ ឈ្មោះ ប៊ុនកេត សនសារ៉ាត់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរអាជីវកររស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ័ គ្រូរពេទ្យបានយកសំណាករកឃើញវិជ្ជមាន​កូវិដ១៩ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ តាមលទ្ធផលនៃការស្រាវ និងអង្កេតតាមដានឃើញថា អ្នកដែល​មាហានិ​ភ័យ​គឺក្រុមគ្រួសារដែលរស់នៅផ្ទះជាមួយគ្នា និងធ្វើការបិទខ្ទប់ទីតាំងចំនួន០៣កន្លែងជា បណ្តេះអាសន្នមានឈ្មោះដូចខាងក្រោម:

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងឃ្លាំងដាក់ជីនៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង និងធ្វើការយកសំណាកមនុស្សដែលបានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវិដ១៩ចំនួន០៦នាក់
១/ឈ្មោះអេង ស្រីស ភេទស្រីអាយុ៣៦ឆ្នាំ(ត្រូវជាប្រពន្ធ) បានយកសំណាករកឃើញ(វិជ្ជមាន)
២/ឈ្មោះសន សារ៉ាត់ប៑ុនរ៉ុង ប្រុសអាយុ១៣ឆ្នាំ(ត្រូវជាកូន)អវិជ្ជមាន
៣/ឈ្មោះសន សារ៉ាត់ប៑ុនថង ភេទប្រុសអាយុ១០ឆ្នាំ(ត្រូវជាកូន)អវិជ្ជមាន
៤/ឈ្មោះសន សុវ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំជាកម្មករ (អវិជ្ជមាន)
៥/ឈ្មោះណន ស្រីមុខ ភេទស្រីអាយុ២០ឆ្នាំកម្មករ (អវិជ្ជមាន)
៦/ឈ្មោះឃុន វ៉ាភេទប្រុសអាយុ៤៨ឆ្នាំ ជាកម្មករ( អវិជ្ជមាន)។

ទីតាំងបិទខ្ទប់ទី២ជាផ្ទះរបស់អ្នក(វិជ្ជមានកូវិដ១៩)នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៏ ស្រុកអន្លង់វែងដែលមានកម្មករស្នាក់នៅចំនួន០២នាក់
១/ឈ្មោះម៉នគឹមលីភេទស្រីអាយុ៦០ឆ្នាំ
២/ឈ្មោះសៀន ភេទស្រីអាយុ៤០ឆ្នាំ ក្រុមគ្រួរពេទ្យមិនបានយកសំណាកទេគឺអោយធ្វើ ចត្តាឡីស័កនៅក្នុងផ្ទះដោយខ្លួនឯងរយះពេល១៤ថ្ងៃ។

ទីតាំងបិទខ្ទប់ទី៣បន្ទុប់ថែទាំជម្ងឺទូរទៅនៅភូមិអភិវឌ្ឍន៍ឃុំ+ស្រុកអន្លង់វែង គ្រូពេទ្យ០១នាក់
១/ឈ្មោះពេជ នួន ភេទ ប្រុស អាយុ៣១ឆ្នាំ ក្រុមគ្រូពេទ្យមិនបានយកសំណាកទេគឺអោយធ្វើ ចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ។
ចំនួន០៣ទីតាំងគ្រូពេទ្យបានយកសំណាកឃើញមានវិជ្ជមានចំនួន០១នាក់ ធ្វើការបញ្ចួនទៅសំរាកព្យាបាលនៅមន្ទីពឹទ្យបង្អែកអន្លង់វែង៕

អត្ថបទ ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម