Connect with us

កូវីដ-១៩

វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ១​លាន​ដូ​ស​ទៀត នឹង​ដឹក​មកដល់​កម្ពុជា​នៅ​ព្រឹកស្អែក​នេះ

បានផុស

នៅ

​ភ្នំពេញ​ ៖​ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ១​លាន​ដូ​ស​ទៀត​ដែល​បញ្ជា​ទិញ​ពី​រដ្ឋាភិបាល​ចិន​នឹង​ដឹក​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៦ ​ខែកក្កដា​ ឆ្នាំ​២០២១​វេលា​ម៉ោង​ប្រមាណ ១០​ព្រឹក​ថ្ងៃស្អែក​នេះ​។

ការមកដល់​វ៉ាក់សាំង​១​លាន​ដូ​ស​ទៀត​នេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​សរុប​ប្រមាណ​ជាង​១២​លាន​ដូ​ស​ក្នុងនោះ​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​មាន​ចំនួន​៤​លាន​២​សែន​ដូ​ស​ក្នុងនោះ​បញ្ជា​ទិញ​២​លាន​ដូ​ស​និង​ផ្តល់ជំនួយ​២​លា​២​សែន​ដូ​ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំង​ស៊ីណ​វ៉ា​ក់​ចំនួន​៧​លាន​៥​សែន​ដូ​ស​និង​វ៉ាក់សាំង​កូ​វី​ល​សែ​ល​របស់​ក្រុមហ៊ុន​អា​ស្ត្រា​ហ្សេ​ណេ​កា​តាមរយៈ​គម្រោង​កូ​វ៉ា​ក់​ចំនួន​៣២៤០០០​ដូ​ស​។

រដ្ឋាភិបាល​គ្រោង​នឹង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ដល់​ពលរដ្ឋ​គោលដៅ​១០​លាន​នាក់​នៅ​ចុងឆ្នាំ​នេះ​មុន​ផែនការ​កំណត់​ដែល​គ្រោង​នឹង​ចាក់ឱ្យ​រួចរាល់​នៅ​ខែមិថុនា​ឆ្នាំ​២០២២​ដោយសារ​ការផ្គត់ផ្គង់​វ៉ាក់សាំង​បាន​លឿន​ខណៈ​បច្ចុប្បន្ននេះ​ក្រុមការងារ​ចាក់​វ៉ាក់សាំង​កំពុងដំណើរការ​ចាក់​វ៉ាក់សាំង​ជួន​ដល់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ ស្វាយរៀង កោះកុង ព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ បន្ទាយមានជ័យ និង​តាកែវ​។

បើ​តាម​ការ​បញ្ជា​ក់រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងឱកាស​ថ្លែង​សារ​ពិសេស​កាលពី​ថ្ងៃទី​០១ ខែកក្កដា បាន​ឲ្យ​ដឹង​ថា ក្នុង​ខែកក្កដា នេះ វ៉ាក់សាំង​ពី​ប្រទេស​ចិន នឹង​មកដល់​កម្ពុជា​ចំនួន ៥​លាន​ដូ​ស​។ ក្នុងនោះ​នៅ​ថ្ងៃទី​៦ ខែកក្កដា ចំនួន ១​លាន​ដូ​ស​។ នៅ​ថ្ងៃទី​១០ ខែកក្កដា មកដល់​ចំនួន ៤​លាន​ដូ​ស ក្នុងនោះ ១​លាន​ដូ​ស ជា​ស៊ី​ហ្វា​ម ហើយ ៣​លាន​ដូ​ស​ជា​ស៊ី​ណូ​វ៉ា​ក់​និង​នៅ​ខែសីហា ខាងមុខនេះ​នឹង​ទទួលបាន​វ៉ាក់សាំង​ចំនួន ៤​លាន​ដូ​ស​បន្ថែមទៀត​។

បើ​តាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​គិត​ចាប់ពី​ថ្ងៃទី​១០ ​ខែ​កុម្ភៈ​រហូតមកដល់​ត្រឹម​ថ្ងៃទី​០៤​កក្កដា​ឆ្នាំ​២០២១​នេះ​មាន​ពលរដ្ឋ​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ចំនួន​៤៥៩៤៦០៥​នាក់​ស្រី​៦៤១០៩​នាក់ ក្នុងនោះ​អ្នក​ដែល​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចាក់​មាន​ចំនួន​៤៥៣៥៨៩៤​នាក់​ស្រី​២២៣៤២៨០​នាក់​ស្មើនឹង​៤៥.៣៦​ភាគរយ​ធៀប​នឹង​គោលដៅ​១០​លាន​នាក់ អ្នក​ដែល​គ្រូពេទ្យ​មិន​អនុញ្ញាតឱ្យ​ចាក់​ដោយសារ​មាន​បញ្ហា​សុខភាព​ចំនួន​៥៨៧១១​នាក់​ស្រី​២៩៨២៩​នាក់​និង​អ្នក​ចាក់​ដូ​ស​ទី​២​បាន​ចំនួន​៣២៧៨៤១៦​នាក់​ស្រី​១៥៥១៤២៩​នាក់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ទទួលបានតម្រុយ​ពី​ខេត្ត​ព្រះសីហនុ ឆែកឃើញអាវុធជាច្រើននៅផ្ទះមួយកន្លែង ក្នុង​ខេត្តបាត់ដំបង

ព័ត៌មានជាតិ១៩ ម៉ោង មុន

កំពង់ផែតម្លៃ ១៥០០ លាន​ដុល្លារ ក្នុងខេត្តកំពត នឹងសម្ពោធដាក់​​ឱ្យប្រើប្រាស់នៅថ្ងៃស្អែកនេះ

សន្តិសុខសង្គម២២ ម៉ោង មុន

ម្ចាស់ហាងទូរស័ព្ទនៅផ្សារមេមត់ទទួលបានទូរស័ព្ទមួយទឹកគ្រប់ចំនួនពីមន្ត្រីគយវិញ ខណៈអីវ៉ាន់ថ្មីនៅត្រួតពិនិត្យបន្ត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ប្រកាសថា បើប្រទេសណាចង់វាយប្រហារលោកខាងលិច រុស្ស៊ីនឹងជួយអាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្ពុជា ស្ថិត​ក្នុង​កំពូល​តារាង​ប្រទេស​ទាំង​១០ ដែល​បរិភោគ​មីក្រូប្លាស្ទិក​ច្រើន​គេ​បំផុត

Sokha Hotels

ព័ត៌មានពេញនិយម