Connect with us

កូវីដ-១៩

គ្រូ​ពេទ្យ​បន្តយក​សំណាក​អាជីវករ​​ផ្សារ​លើ​ធំ​ថ្មី ខណៈមាន​អ្នក​ស្លាប់ និង​ឆ្លង​ជា​ច្រើន​នាក់

បានផុស

នៅ

ខេត្តសៀមរាប៖ អាជីវករ​នៅផ្សារលើធំថ្មី​ក្រុង​សៀមរាប ត្រូវបានក្រុមគ្រូពេទ្យ​បន្តយកសំណាកជាលើកទី២ នៅព្រឹកថ្ងៃទី០៧ខែកក្កដឆ្នាំ២០២១នេះ បន្ទាប់ពីអាជ្ញាធរខេត្ដ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាច្រើននាក់ដែលជាអាជីវករលក់ដូរនៅក្នុងផ្សារនេះ។

លោកវេជ្ជបណ្ឌិត ក្រុស  សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ក្រុមអាជីវករជាច្រើន​នាក់​ត្រូវបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមនោះ​ក៏​មានម្នាក់បានស្លាប់ ទើបអាជ្ញាធរខេត្តសម្រេចបិទជាបណ្ដោះអាសន្នក្នុងរយះពេល១៤ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដមបានបន្ដថា អ្នកវិជ្ជមានកូវីដ.១៩ មានខ្លះជាអ្នកលក់់ចាប់ហួយ អ្នកដើរទារលុយផាស៊ី អ្នកមើលថែបន្ទប់ទឹកនិង​អ្នកដេរស្បែងជើងនៅខាងមុខផ្សារជាដើម។

បើ​តាម​លោកក្រុស សារ៉ាត់ អាចមានអ្នកពាក់ព័ន្ធប្រមាណជាង៤០០នាក់ឯណោះ ហើយអាជ្ញាធរខេត្តកំពុងតាមដានគ្រប់ទីតាំងដែលមានការពាក់ព័ន្ធ ។ 

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាបបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ធ្លាប់ចេញ-ចូលផ្សារលើធំថ្មី ត្រូវនាំគ្នាធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម