Connect with us

កូវីដ-១៩

ប្រធាន​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល​ចុះជួយ​មូលដ្ឋាន​ឃុំ​បន្ទាយ​ពង្រឹង​វិធាន​ការការពារ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

កំពង់ធំ ​៖ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធាន​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល​ចុះជួយ​មូលដ្ឋាន​ឃុំ​បន្ទាយ ស្ទោង បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ឃុំ ដើម្បី​ពង្រឹង​វិធានការ​បន្ថែម​ក្នុង​ការពារ​ទប់ស្កាត់​ការ ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​សាលាឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សូត្រ អ៊ុ​ល ប្រធាន​ក្រុមប្រឹក្សាឃុំ​បន្ទាយ​ស្ទោង បាន​រាយការណ៍​ពី ការគ្រប់គ្រង និង​ណែនាំ​ប្រជាពលរដ្ឋ ចូលរួម​ប្រយុទ្ធប្រឆាំង ការពារ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​១៩ ទាំង​១៥​ភូមិ ស្ថិតនៅក្នុង​ឃុំ​បន្ទាយ​ស្ទោង និង​មាន​ប្រជាពលរដ្ឋ​ចំណាកស្រុក ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ វិល​មក​លំនៅដ្ឋាន​វិញ ត្រូវបាន​ច​ត្តា​ឡី​ស័ក​នៅតាម​លំនៅឋាន​នីមួយៗ​គ្រប់ គ្រង​យ៉ាង​ម៉ត់ចត់​ពី​អាជ្ញាធរ​ដែនដី​ឃុំ​.​ភូមិ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ កោតសរសើរ​ការគ្រប់គ្រង​ប្រជាពលរដ្ឋ​បានល្អ ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​កូ​វីដ​១៩ ខណៈ​បច្ចុប្បន្ន​នៅ​ទូទាំង​ឃុំ មិនទាន់មាន​ការឆ្លង​រីក​រាលដាល​ជាថ្មី​ទៀតឡើយ ដោយ​បងប្អូន​ភាគច្រើន​បាន​យល់ ដឹង​និង​អនុវត្តន៍​បានល្អ​នូវ​វិធានការ​បី​ការពារ​និង​បី​កុំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បាន​ឧបត្ថម្ភ​នូវ​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន​ដល់​អាជ្ញាធរ​ឃុំ ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​លំបាក​ខ្វះខាត ដោយ​រង​ផលប៉ះពាល់​ដោយសារ​ការឆ្លង​រីក រាលដាល​ជំងឺ​កូ​វីដ​១៩​ផងដែរ ក្រុមប្រឹក្សាឃុំ​បន្ទាយ បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ ឧត្ដមសេនីយ៍ទោ សោម ស៊ុន និង​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល​ចុះជួយ​មូលដ្ឋាន​ឃុំ​បន្ទាយ​ស្ទោង ដែលជា​និច្ច​ជា​កាល​បាន​ផ្សារភ្ជាប់​ពី​សុខទុក្ខ​ជាមួយ អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​បន្ទាយ​ស្ទោង និង​សូម​ជូនពរ​ឯកឧត្ដម និង​ក្រុមការងារ ជួបតែ​សេចក្ដីសុខ​សេចក្ដីចម្រើន ជៀស​ផុតពី​ជំងឺ​កូ​វីដ​១៩៕

ដោយ ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម