កូវីដ-១៩
សាសនិកឥស្លាមនិងសាសនិកគ្រិស្តជាង២០០នាក់ឆ្លងជំងឺ កូវីដ-១៩ភាគច្រើននៅត្បូងឃ្មុំ
នៅក្នុងរយៈពេល៦ខែឆ្នាំ២០២១នេះមានសាសនិកឥស្លាម និងសាសនិកគ្រិស្តនៅទូទាំងប្រទេសចំនួន២០៦នាក់បានឆ្លងជំងឺកូវីដ-១៩ក្នុងនោះកំពុងព្យាបាល១៣៨ នាក់ជាសះស្បើយ៦២ នាក់ និងស្លាប់ចំនួន៦នាក់ភាគច្រើននៅខេត្តត្បូងឃ្មុំ។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនាបានមានប្រសាសន៍ថា ក្នុងចំណោមឆ្លងកូវីដ១៩ ចំនួន២០៦នាក់ក្នុងនោះសាសនិកឥស្លាម ចំនួន ២០៣ នាក់ និងសាសនិកគ្រិស្តចំនួន ៣ នាក់។
សាសនិកឥស្លាមកំពុងព្យាបាល ១៣៥ នាក់ និងសាសនិកគ្រិស្តចំនួន ៣ នាក់។ អ្នកជាសះស្បើយសរុបចំនួន ៦២ នាក់និងចំនួនអ្នកស្លាប់ចំនួន ៦នាក់ជាសាសនិកឥស្លាម។ លោក បានបន្ថែមថាសាសនិកឥស្លាមនិងសាសនិកគ្រិស្តជាង២០០នាក់ឆ្លងជំងឺកូវីដ-១៩ មាននៅខេត្តកណ្តាលមានសាសនិកឥស្លាម២៦នាក់ កំពុងព្យាបាលនាក់១ នាក់ជា២២ ស្លាប់៣ នាក់។

ខេត្តកំពតមានឆ្លងចំនួន២៤នាក់ក្នុងនោះសាសនិកឥស្លាមចំនួន២១នាក់កំពុងព្យាបាល២១នាក់និងសាស និកគ្រឹស្តចំនួន៣នាក់កំពុងព្យាបាល៣នាក់។
ខេត្តរតនគីរីមាន២នាក់ជាសាសនិកឥស្លាមជា១នាក់។ខេត្តព្រះវិហារមានសាសនិកឥស្លាមចំនួន១២ នាក់កំពុងព្យាបាល៧ នាក់ជាសះស្បើយ៤ នាក់និងស្លាប់១ នាក់។ខេត្កោះកុងមានសាសនិកឥស្លាមចំនួន៥៣ នាក់កំពុងសម្រាកពេទ្យ២២ នាក់ជាសះស្បើយ៣០ នាក់និងស្លាប់១ នាក់។

ខេត្តមណ្ឌលគីរីមានសាសនិកឥស្លាម១៧ នាក់ជាទាំង១៧ នាក់។ខេត្តត្បូងឃ្មុំមានសាសនិកឥស្លាមចំនួន ៧០នាក់កំពុងព្យាបាល៦៤ នាក់ជា៥ នាក់និងស្លាប់១នាក់១ នាក់។ខេត្តកំពង់ចាមមានសាសនិកឥស្លាម២ នាក់ជាង២នាក់។
គួរបញ្ជាក់ថាក្នុងរយៈពេល៦ខែនេះដែរមានព្រះសង្ឃព្រះពុទ្ធសាសនាចំនួន ២៣៩អង្គបានឆ្លងជំងឺកូវីដ១៩ ក្នុងនោះកំពុងព្យាបាល ចំនួន ១៧១ អង្គជាសះស្បើយ ចំនួន ៦៦អង្គ និងសុគតចំនួន២អង្គ ផងដែរ៕អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


