ជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធបន្តពិនិត្យការអនុវត្តសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

ជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធបន្តពិនិត្យការអនុវត្តសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩

បានផុស

នៅ

លោក វង សូតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ចាក់នូវការជម្រុញដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់បន្តពិនិត្យចំពោះសកម្មភាពនៃការអនុវត្តសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ឲ្បបានត្រឹមត្រូវដើម្បីបញ្ជៀសនូវភាពមិនប្រក្រតីណាមួយកើតឡើង។ លោកវង សូត ថ្លែងបែបនេះនាថ្ងៃទី២១ កក្កដា ពេលអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាល ព្រមទាំងបាននាំយកសម្ភារៈបរិក្ខារ គ្រឿងឧបភោគ បរិភោគ និងថវិកា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជូនដល់សាលាស្រុកកំចាយមារ ខេត្តព្រៃវែង និងសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វង សូតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា ខណៈដែលប្រទេសកម្ពុជាកំពុងតែរាតត្បាតដោយជម្ងឺដ៍កាចសាហាវកូវីដ១៩នោះរាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែនជានាយករដ្ឋន្ត្រីបានសម្រចបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះសម្រាប់រយៈពេល៣ខែទៀតដែលនឹងបសនអនុវត្តន៍ក្នុងខែកក្កដានេះដោយរលូនដើម្បីជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ដែលកំពុងតែជួបការលំបាក។

សេចក្តីប្រកាសពត៏មានរបស់រាជរដ្ឋាភិបាលថ្មីៗនេះថា សម្រាប់ ប្រាក់ឧបត្ថម្ភរយៈពេល៣ខែទៀតជូនដល់គ្រួសារក្រីក្រនិងងាយរងគ្រោះដោយទទួលផលប៉ះពាល់ពីជម្ងឺរាតត្បាតកូវីដ១៩នោះគឺនឹងត្រូវអនុវត្តន៍ចាប់ពីខែកក្កដា រហូតដល់ខែកញ្ញា ឆ្នាំ២០២១។ ដូចនេះមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវតែបន្តពិនិត្យចំពោះការអនុវត្តសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩អោយបានត្រឹមត្រូវដើម្បីបញ្ជៀសនូវភាពមិនប្រក្រតីណាមួយកើតឡើង៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services