Connect with us

កូវីដ-១៩

លោកស្រី ឱ វណ្ណឌីន ៖ វីរុសបំប្លែងខ្លួនថ្មី អាល់ហ្វា និង ដែលតា កំពុងវាយលុកនៅ កម្ពុជា គួរឲ្យ​ព្រួយបារម្ភ

បានផុស

នៅ

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា វីរុសបំប្លែងខ្លួនថ្មី អាល់​ហ្វា​និង​ដែល​តា​កំពុង​វាយ​លុក​នៅ​កម្ពុជា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ដែល​បណ្តាល​ឱ្យ​មាន​ពលរដ្ឋឈឺ និងស្លាប់ច្រើន។

លោក ស្រីបានបន្តថា បច្ចុប្បន្ន​នេះ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​អាល់ហ្វា​កំពុង​ធ្វើ​ចរាចរណ៍​នៅ​ពាស​ពេញ​ប្រទេស​កម្ពុជា​ហើយ​ដោយមានអ្នកឆ្លងច្រើនរយនាក់និងស្លាប់ក៏ច្រើនដែរ។

លោកស្រី បានបន្តទៀតថា ចំណែក​វីរុស​ដែល​តា​វិញ​ក៏​កំពុង​មាន​ឆ្លង​កើន​ឡើង​ជា​បន្ត​បន្ទាប់​ពី​មួយ​ថ្ងៃ​ទី​មួយ​ថ្ងៃ​ពិសេស​ទៅ​លើ​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​មក​ពី​ក្រៅ​ប្រទេស​តាម​ផ្លូវ​គោក​ហើយ​មន្ត្រីយើងបាន​ខិត​ខំខ្លាំង​ណាស់​ក្នុង​ការ​ស្វែង​រក​ប្រភេទ​ជំងឺ​នេះ​សំដៅ​ទប់​ស្កាត់​កុំឱ្យមានការចម្លងពីបុគ្គលម្នាក់​ទៅម្នាក់ទៀត​ព្រោះ​ថា​ការ​ចម្លង​វីរុសអាល់​ហ្វា​ក៏​ដូច​ជា​ដែល​តា​មាន​សភាព​លឿន​ជាង​និង​គ្រោះ​ថ្នាក់​ជាង​វីរុសដែលមិនមែនបំប្លែងខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ លោក ស្រីបានទទួលស្គាល់ថា ការប្រយទ្ធនឹងវីរុសបំប្លែងខ្លួន​ថ្មីទាំងពីរនេះ​ពិត​ជា​ការលំបាក​​ណាស់ក្នុងការគ្រប់គ្រង។ លោកស្រីបានលើកឧទាហរណ៍មកបញ្ជាក់ថា ជាធម្មតាវីរុស​កូវីដ១៩នេះ​បើត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃហើយពេលអវិជ្ជមាន២ដងត្រូវ​អនុញ្ញាតឱ្យបន្តទៅ​ធ្វើ​ចត្តាឡីស័ក​១៤ថ្ងៃទៀត។ប៉ុន្តែវីរុសដែលតានេះត្រូវបានរកឃើញក្រោយ១៤ថ្ងៃទៅវិញ។នេះ​អាច​បណ្តាល​មកពីអ្នកធ្វើចត្តាឡីស័កមិនបានអនុវត្តបានត្រឹមត្រូវ​តាមគោលការណ៍ណែ​នាំ​របស់​ក្រសួង​សុខាភិបាល។

លោក ស្រី បានក្រើនរំលឹកថាប្រជាពលរដ្ឋមួយចំនួន​ភ្លេចខ្លួនអាងចាក់វ៉ាក់សាំង​២ដង​ហើយ​ភ្លេច​ការពារ​ខ្លួន ជួបជុំមិត្តភ័ក្តផឹកស៊ីជលើកែវគ្នាសប្បាយរីករីក​ដោយមិនខ្វល់ពីការចម្លង​ដែល​បង្កឱកាស​ឱ្យ​មាន​ការឆ្លងវីរុសកូវីដ១៩ពិសេសវីរុសបំប្លែងខ្លួនថ្មី។

លោកស្រី រដ្ឋលេខាធិការបាន ក្រើនរំលឹកដល់សាធារណជនទាំងអស់ជាពិសេសយុវវ័យគ្រប់រូប​ឱ្យបន្ត​ប្រុង​ប្រយ័ត្នខ្ពស់ការពារជានិច្ចកុំភ្លេចខ្លួនឲ្យសោះដោយត្រូវចេះ​ផ្លាស់ប្ដូរទម្លាប់រស់​នៅរបស់​ខ្លួនឱ្យ​ស្របតាមការរៀនរស់ជាមួយវត្តមានវីរុសកូវីដ១៩តាមបែបគន្លង​ថ្មីក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩​សំដៅបង្ការគ្រប់គ្រងនិងកាត់ផ្ដាច់នូវខ្សែចម្លងនូវមេរោគកូវីដ១៩នឹងបន្តការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារនិង៣កុំ។

ជាមួយគ្នានេះដែរកុំទៅកាន់កន្លែងមនុស្សជួបជុំអ៊ូរអរគ្នាច្រើន​កន្លែង​មនុស្ស​នៅជិតគ្នានឹង​កន្លែង​ដែល​បិទជិត​ព្រោះជាទីតាំងមានហានិភ័យឆ្លងខ្ពស់បំផុតដូចជាជួបជុំគ្នា​ដើម្បីទទួលទានបាយរួមគ្នា​ឬបង្ក​ឲ្យ​មាន​ការជួបជុំពិធីភ្ជាប់ពាក្យឬពិធីបុណ្យទានអ្វីមួយដែរនឹងកាត់បន្ថយការ​ធ្វើដំណើរចល័ត​ឬនៅ​ផ្ទះ​ប្រសិន​បើ​មិនមានភារកិច្ចចាំ បាច់ត្រូវចេញក្រៅផ្ទះ។

ចាប់ពីថ្ងៃទី៣១មីនារហូតដល់ថ្ងៃទី២៥កក្កដាឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺដែលតាចំនួន១១៤នាក់​ក្នុងនោះស្រ្តីចំនួន៥៩នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម