ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ សាងសង់មណ្ឌលព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាលដាក់បានជាង ៣ ពាន់នាក់
គម្រោងសាងសង់មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដាក់បានអ្នកជំងឺ ៣ ពាន់នាក់ ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំពុងដំណើរការសាងសង់ញាប់ដៃ។

នៅល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២១នេះ ក្រុមការងាររបស់លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យគម្រោងសាងសង់មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលខាងលើដែលមានផ្ទៃដី២ហិចតា ហើយមានរោង២ ដែលមានទំហំ១ហិចតា។
ចំណែកស្រុកព្រះនេត្រព្រះលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះបានឱ្យដឹងថាក្នុងស្រុកនេះមានមណ្ឌលចត្តាឡីស័កថ្មី១កន្លែងទៀតនៅវិទ្យាល័យហ៊ុន សែន ទឹកជោរឃុំទឹកជោរ សម្រាប់ទទួលពលករខ្មែរដែលបញ្ជូនត្រឡប់ពីប្រទេសថៃវាអាចដាក់អ្នកជំងឺបានជិត ២ ពាន់នាក់ផងដែរ។

ស្រុកព្រះនេត្រព្រះ មានមណ្ឌលចត្តាឡីស័កចំនួន៣កន្លែងគឺ១នៅវិទ្យាល័យហ៊ុន សែន ជប់វារី ឃុំជប់វារីទីរួមស្រុក២វិទ្យាល័យហ៊ុន សែន ឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ និង៣នៅវិទ្យាល័យទឹកជោរឃុំទឹកជោរនេះ សម្រាប់ដាក់ពលករមកពីប្រទេសថៃ។
ចំណែកស្រុកមង្គលបូរីវិញលោករ័ត្ន ដាស៊ីណង់បានឲ្យថានៅស្រុកនេះ មានមណ្ឌលចត្តាឡីស័កធំៗកន្លែង៣ គឺ១នៅវិទ្យាល័យមង្គលបូរី២ នៅវិទ្យាល័យហ៊ុន សែនមង្គលបូរី នៅឃុំឬស្សីក្រោកនិង៣កំពុងរៀបចំមណ្ឌលវិទ្យាល័យ ភ្នំធំ នៅឃុំអូរប្រាសាទ ដែលវាអាចដាក់ពលករវិលពីប្រទេសថៃ ចំនួនជាង២.០០០នាក់។

បញ្ជាក់នៅខេត្តបន្ទាយមានជ័យ មានរៀបចំធ្វើមណ្ឌលចត្តាឡីស័កជាង២០កន្លែង នា៩ស្រុក ក្រុង ក្នុងនោះ១ស្រុក ក្រុង មានមណ្ឌលចត្តាឡីស័ក១ទៅ៣កន្លែង។
ចំណែកមណ្ឌលព្យាបាលនិងមន្ទីរពេទ្យព្យាបាលអ្នកជម្ងឺកូវិដ.១៩ ជិត២០កន្លែងដែរហើយមណ្ឌលបើកថ្មីៗ ទាំងនេះនឹងប្រើប្រាស់ទ្រោលសភាពការណ៍ទទួលពលករខ្មែរវិលពីប្រទេសថៃជាបន្តបន្ទាប់ផងដែរ៕ អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


