ព័ត៌មានជាតិ
ខេត្តកណ្តាលមានអ្នកឆ្លងជំងឺ កូវីដ១៩កើនឡើងជិត១ម៉ឺននាក់និងស្លាប់ជាង១៣០នាក់
គិតត្រឹមថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២១នេះខេត្តកណ្ដាលមានអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ប្រមាណជិត១ម៉ឺននាក់ អ្នកជាសះស្បើយជាង៨ពាន់នាក់និងអ្នកស្លាប់ប្រមាណជាង១៣០នាក់។

ថ្លែងក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យដំណើរនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញកាលពីល្ងាចថ្ងៃទី០២សីហា លោក គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថាគិតត្រឹមថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២១ ខេត្តកណ្ដាលមានអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈសរុបចំនួន៩.៦៥៧ នាក់ជាសះស្បើយ សរុប ៨.៦៩៤ ករណីនិងស្លាប់សរុប១៣៦នាក់ ។

លោកអភិបាលខេត្ត បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នាៗ ត្រូវចូលរួមអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និង ប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នូវវិធានការ ការពារ កូវីដ១៩ គឺ៖ ៣ការពារ និង៣កុំ ដែលជាយ័ន្តដ៏ស័ក្តិសិទ្ធ ដើម្បីកាត់ផ្តាច់ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង។
រហូតមកដល់ពេលនេះខេត្តកណ្តាលនៅមិនទាន់មានករណីឆ្លងជំងឺបំប្លែងខ្លួនថ្មីដែលតា នៅឡើយទេបើទោះបីជាក្រសួងសុខាភិបាលបានបញ្ជាក់ថាមានអ្នកឆ្លងជំងឺបំប្លែងខ្លួនថ្មីដែលតាមានស្រុកកំណើតនៅខេត្តកណ្តាលក៏ដោយ។

ប៉ុន្តែអាជ្ញាធរខេត្តកំពុងរង់ចាំលទ្ធផលតេស្ត៥នាក់ដែលជាប់ពាក់ព័ន្ធនឹងអ្នកជំងឺបំប្លែងថ្មីដែលតា ម្នាក់កំពុងសម្រាលព្យបាលជំងឺនៅពេទ្យរុស្សីស្នាក់នៅសង្កាត់បឹងសាឡាងរាជធានីភ្នំពេញដែលបច្ចុ ប្បន្ននេះមានអាស័យដ្ឋាននៅឃុំព្រែកថ្មីស្រុកកោះធំខេត្តកណ្តាល។
លោក វេជ្ជបណ្ឌិត គួយប៊ុន ធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានឱ្យដឹងថាអ្នកវិជ្ជមានទាំង៥នាក់នោះយើងបានយកសំណាកទៅធ្វើតេស្តបន្តនៅវិទ្យាស្ថានប៉ាស្ទ័រដើម្បីស្រាវជ្រាវរកមេរោគដែលតាតើគាត់ឆ្លងមេរោគនេះឬអត់។បើមានមេរោគដែលតាបានន័យថាពួកគាត់មានពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានដែលតា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហើយ។
លោក វេជ្ជបណ្ឌិត បានបន្តទៀតថា«ខ្ញុំបានពន្លឿនឱ្យវិទ្យាស្ថានប៉ាស្ទ័រធ្វើតេស្តសំណាកទាំង៥នាក់នោះឱ្យបានលឿនដើម្បីងាយស្រួលគ្រប់គ្រងស្ថានការណ៍ឱ្យបានទាន់ពេលវេលា»។
លោក វេជ្ជបណ្ឌិតបានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៥នាក់នោះយើងបានដាក់ព្យាបាលហើយចំណែកអ្នកពាក់ព័ន្ធផ្សេងទៀតយើងក៏បានដាក់ឱ្យធ្វើចត្តាឡីស័ករួចរល់ហើយដែរ៕ ដោយៈ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


