ព័ត៌មានជាតិ
វីរុសកូវីដអាល់ហ្វាបំប្លែងខ្លួនទៅជាប្រភេទ E484K កាត់ផ្តាច់នូវប្រព័ន្ធភាពសុំារបស់មនុស្សកាន់តែវ៉ៃលុកសួតធ្ងន់ធ្ងរ
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា វីរុសកូវីដ១៩ អាល់ហ្វាបានបន្តបំប្លែងខ្លួនថ្មីទៀតទៅជាប្រភេទ E484K អាចទៅកាត់ផ្តាច់នូវប្រព័ន្ធភាពសុំារបស់មនុស្សធ្វើឱ្យសួតប៉ះពាល់ធ្ងន់ធ្ងរ។

លោកស្រី ឱ វណ្ណឌីនបញ្ជាក់ថាមកដល់ពេលនេះ គេសង្កេតឃើញថាមានវីរុសកូវីដ១៩នេះ បានរាតត្បាតនៅលើសកលលោក ដែលប្រភេទអាល់ហ្វា ត្រូវបានគេរកឃើញបន្តទៀតនូវការបំប្លែងខ្លួនរបស់វាទៅជាប្រភេទ E484K ដែលធ្វើឱ្យពិភពលោកមានការព្រួយបារម្ភខ្លាំង ដោយអ្នកវិទ្យាសាស្រ្តមានការសង្ស័យប្រភេទវីរុសនេះ អាចទៅកាត់ផ្តាច់ ឬធ្វើដំណើរឆ្លងកាត់បានទៅនឹងប្រព័ន្ធភាពសុំារបស់មនុស្ស។
លោកស្រីថ្លែងបន្តថាដោយសារវីរុសបំប្លែងថ្មីប្រភេទ E484K នេះ ទើបមានការអំពាវនាវឱ្យបណ្តាប្រទេសទាំងអស់ ត្រូវខិតខំទប់ស្កាត់កុំឱ្យវីរុសប្រភេទ E484K ចរាចរណ៍ក្នុងលក្ខណៈទូលំទូលាយ នឹងធ្វើឱ្យវីរុសនេះមានលទ្ធភាពក្នុងការបំប្លែងខ្លួនតទៅទៀត ខណៈដែលពពួកអាល់ហ្វាបានចរាចរណ៍១៨២ប្រទេសទៅហើយនៅលើសកលលោក។
លោកស្រីថ្លែងថា “វីរុសដែលបំប្លែងថ្មីនេះ យើងសង្កេតឃើញថាវាបានធ្វើឱ្យមានការប៉ះពាល់ទៅដល់សួតយើងយ៉ាងធ្ងន់ធ្ងរ នេះគឺជាការសង្កេតរបស់យើង ហើយអ្នកវិទ្យាសាស្ដ្រក៏គេសង្កេតឃើញបែបនេះដែរ”។
បើតាមលោកស្រី ឱ វណ្ណឌីនវីរុសកូវីដ ១៩ ប្រភេទបំប្លែងថ្មីនៅក្នុងប្រទេសកម្ពុជា មានអាល់ហ្វានិងដែលតា ខណៈដែលវីរុសកូវីដ១៩ បំប្លែងថ្មីទៀតប្រភេទ E484K ដែលជាវីរុសបំប្លែងខ្លួនពីអាល់ហ្វា មិនទាន់រកឃើញនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែទាមទារឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


