Connect with us

កូវីដ-១៩

ចុះ​យកសំណាក​ទាំង​យប់​ ពលរដ្ឋ​​នៅចាក់អង្រែ​ក្រោម​សង្ស័យ​ពាក់ព័ន្ធ​អ្នក​ឆ្លងកូវីដ១៩ ប្រភេទ Delta

បានផុស

នៅ

ប្រជាពលរដ្ឋ​រស់នៅ​​ភូមិ​ព្រែក​តាឡុង​២ សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានី​ភ្នំពេញ​​ជាច្រើន​នាក់ ត្រូវបាន​ក្រុម​​គ្រូពេទ្យចុះ​យក​​សំណាក​​កាល​ពីយប់​ថ្ងៃទី​១២​ ខែ​សីហា ឆ្នាំ​២០២១​ ខណៈមាន​​ការ​សង្ស័យថា ពាក់ព័ន្ធ​អ្នក​ឆ្លងកូវីដ១៩ ប្រភេទ​ Delta។ នេះបើតាមទំព័រហ្វេសបុក​​ផ្លូវការលោក ម៉េង វិមានតារា អធិការនគរបាល​ខណ្ឌមានជ័យ។

ការ​ចុះ​យក​សំណាកនេះត្រូវបាន​​ធ្វើ​ឡើងនៅ​ផ្លូវ៣៥ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានី​ភ្នំពេញ​។ យ៉ាងនៅ​មិនទាន់ដឹង​លទ្ធផល​​នៅ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម