Connect with us

កូវីដ-១៩

ផ្សារ​ធំថ្មី មិនត្រូវ​បាន​បិទ​ខ្ទប់ ដោយសារ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​នោះទេ​

បានផុស

នៅ

ភ្នំពេញ​៖ ផ្សារ​ធំថ្មី មិនត្រូវ​បាន​បិទ​ខ្ទប់ ដោយសារ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​នោះទេ ក្រោយពី​ក្រុមគ្រូពេទ្យ សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌដូនពេញ និង​គណកម្មការ​ផ្សារ ចុះ​យក​សំណាក​លើ​អាជីវករ ផ្នែក​លក់​ម្ហូបអាហារ​ហូបចុក​ប៉ែក​ខាងលិច បន្ទាប់ពី​មាន​អ្នកជំងឺ ប​ម្លែ​ង​ថ្មី​Delta​ចំនួន​៥​នាក់​ធ្លាប់បាន​ចេញចូល ផ្សារ​នៅ​បរិវេណ​លក់​បន្លែ​ត្រី​សាច់​គ្រឿង​សមុទ្រ​(​គ្រឿង​ហូបចុក​)​និង​បាន​រកឃើញ​អ្នក​ឆ្លង​បន្តទៀត​យ៉ាងណាក្តី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ប៉ុន ដា​នី អភិបាល​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី​បាន​មានប្រសាសន៍​អោយដឹង នៅ​ល្ងាច​ថ្ងៃទី​២៧ សីហា​នេះ​ថា កាលពី​ល្ងាច​ថ្ងៃទី​២៦​ខែសីហា ម្សិល​មិញ ក្រុមគ្រូពេទ្យ សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌដូនពេញ និង​គណៈកម្មការ​ផ្សារ ចុះ​យក​សំណាក​លើ​អាជីវករ​ដែល​លក់​ម្ហូបអាហារ​ហូបចុក​ប៉ែក​ខាងលិច ក្រោយពី​មាន​អ្នកជំងឺ​ប​ម្លែ​ង​ថ្មី​Delta​ចំនួន​៥​នាក់​ធ្លាប់​បានចេញ ចូល ។

​លោកស្រី​បន្ត​ថា ក្រុមការងារ​បាន​យក​សំណាក​ទៅលើ​បងប្អូន​អាជីវករ​ចំនួន​៣៥៦​នាក់ ហើយ​ក្នុង​ចំនួន​នេះ ក្រុមគ្រូពេទ្យ​រកឃើញ​អ្នកមាន​វិជ្ជមាន​កូ​វីដ​-១៩ តែ​ម្នាក់​ប៉ុណ្ណោះ ។ អ្នក​វិជ្ជមាន​កូ​វីដ​ម្នាក់នេះ គាត់​ជា​អ្នកស៊ីឈ្នួល​លក់​គ្រឿង​សមុទ្រ​អោយគេ នៅ​បរិវេណ​លក់​បន្លែ​ត្រី​សាច់​។

លោកស្រី​បញ្ជាក់​ថា ផ្សារ​ធំថ្មី មិនត្រូវ​បាន​បិទ​ខ្ទប់​នោះទេ គឺ​នៅ​រក្សា​ការលក់ដូរ​ដដែល គ្រាន់តែ​បិទតូប​អ្នក​លក់ដូរ ពាក់ព័ន្ធ​ចំនួន​៥​តូប​ប៉ុណ្ណោះ។ ជាមួយគ្នា នេះ​គណៈកម្មការ​ផ្សារ​បាននឹងកំពុង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​វិធាន​ការពារ​របស់​ក្រសួងសុខាភិបាល ពិសេស​គឺ​ការអនុវត្ត​៣​កុំ​និង​៣​ការពារ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​។ ដោយឡែក​ចំពោះ​សំណាក​អាជីវ​ករទាំង​៣៥៦​នាក់​នោះ ក្រុមគ្រូពេទ្យ​បាននឹងកំពុង​យកទៅ​ពិ​និត្យនៅ​ម៉ាស៊ីន​ធំ ចំនួន​៧២​ម៉ោង​ទៀត​ទើប​ចេញ​លទ្ធផល​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម