Connect with us

កូវីដ-១៩

គ្រូ និងសិស្ស ២៦ នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃវិលចូលរៀនវិញ

បានផុស

នៅ

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែតុលានេះថា នៅថ្ងៃចូលរៀនដំបូងនេះ ក្រុមការងារបានរកឃើញសិស្ស និងគ្រូចំនួន ២៦ នាក់បានឆ្លងជំងឺកូវីដ-១៩ ក្រោយពីឈប់សម្រាករយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុបានបន្តថា មន្ទីរអប់រំបានធ្វើតេស្តរកកូវីដ-១៩ ដល់លោកគ្រូ អ្នកគ្រូ និងសិស្សចំនួន ៣.៦៧១ នាក់ ក្នុងនោះស្រីមានចំនួន ១.៤៩២ នាក់ នៅតាមសាលាចំនួន ២៥ សាលា កម្រិតថ្នាក់ទី៩ និងថ្នាក់ទី ១២ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ តុលា មុននឹងអនុញ្ញាតឱ្យចូលបង្រៀន និងរៀន។

លោកស្រីបានបន្តថា ជាលទ្ធផលការធ្វើតេស្តនៅព្រឹកមិញនេះ បុគ្គលិកសុខាភិបាលបានរកឃើញគ្រូចំនួន ៤ នាក់ និងសិស្ស ២២ នាក់នៅតាមសាលាចំនួន ៥ បានឆ្លងជំងឺកូវីដ-១៩ ហើយបានបញ្ជួនពួកគាត់ទៅព្យាបាលរួចរាល់ហើយ។

លោកស្រីបានបន្តទៀតថា៖ “យើងធ្វើតេស្ត៣ថ្ងៃហ្នឹង ធ្វើតេស្តបណ្តើរឱ្យគ្រូ និងសិស្សចូលបង្រៀន និងរៀនបណ្តើរ បើរកឃើញគ្រូ ឬសិស្សណាម្នាក់មានឆ្លង យើងបញ្ជួនទៅព្យាបាលភ្លាមៗតែម្តង។ ចំណែកគ្រូ និងសិស្សណាមិនមានឆ្លងអនុញ្ញាតឱ្យបង្រៀន និងរៀនជាធម្មតា”។

លោកស្រី អ៊ុច សោភា បានបន្ថែមថា ក្រុមការងារសាលានីមួយៗនឹងបន្តធ្វើតេស្តដល់លោកគ្រូ អ្នកគ្រូ និងសិស្ស រហូតដល់៣ថ្ងៃហើយលទ្ធផលនឹងដឹងជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា ខេត្តព្រះសីហនុបានបើកដំណើរការសិក្សាសាកល្បងសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ចំនួន ៥ សាលានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។ បន្ទាប់មក រដ្ឋបាលខេត្តបានបន្តបើកថ្នាក់ទី៩ និងថ្នាក់ទី១២ ចំនួន ២០ សាលាបន្ថែមទៀត ដែលមានសិស្សចំនួន ២.១២៥ នាក់ ស្រី ១.១៥០ នាក់ ស្មើនឹង ១០៥ ថ្នាក់ ខណៈបច្ចុប្បន្នខេត្តព្រះសីហនុមានសាលាចំនួន ១០០ កន្លែង ក្នុងនោះមានកម្រិតមធ្យមសិក្សាចំនួន ២៧ កន្លែង កម្រិតបឋមសិក្សាចំនួន ៧២ កន្លែង និងកម្រិតមតេយ្យសិក្សាចំនួន ១ កន្លែង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម