កូវីដ-១៩
ការធ្វើតេស្តគ្រូនៅភ្នំពេញបានបញ្ចប់ រកឃើញវិជ្ជមានកូវីដ-១៩ជាង ១០នាក់
ការយកសំណាករកជំងឺកូវីដ-១៩ ដល់លោកគ្រូអ្នកគ្រូប្រមាណ ៧ពាន់នាក់ នៅរាជធានីភ្នំពេញត្រូវបានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី១១ ខែតុលានេះ ដោយលទ្ធផលរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ជាង១០នាក់។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែតុលានេះថា ការធ្វើតេស្តលោកគ្រូអ្នកគ្រូនៅរាជធានីភ្នំពេញរយៈពេល៣ថ្ងៃ គឺថ្ងៃទី៨ ទី៩ និងទី១១ ត្រូវបានបិទបញ្ចប់ ក្នុងចំណោមគ្រូចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ប្រមាណ ៦,៩៥៧ នាក់ ដោយបានរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១២ នាក់។
លោកបានបន្តថា ចំណែកគ្រូដែលនៅសល់ ៤៣ នាក់ទៀត មិនបានមកធ្វើតេស្តទេ ដោយសារគ្រូមួយចំនួនជាប់ធ្វើមាតុភាព និងគ្រូខ្លះមិនត្រូវមកបង្រៀនទេ។

លោកបានបន្តទៀតថា លោកគ្រូអ្នកគ្រូដែលឆ្លងជំងឺកូវីដ-១៩ ទាំង ១២ នាក់ ក្នុងនោះមាន ១១ នាក់បានស័គ្ម្រចិត្តធ្វើការព្យាបាលជំងឺនៅតាមផ្ទះ ដោយសារស្ថានភាពជំងឺរបស់ពួកគាត់មានកម្រិតស្រាល។ ចំណែកគ្រូ ១ នាក់ទៀតបានស្នើសុំទៅព្យាបាលនៅមណ្ឌលព្យាបាល ដោយសារគាត់មានបញ្ហាសុខភាពផ្ទាល់ខ្លួន។
លោកប្រធានមន្ទីរអប់រំខាងលើ បានឱ្យដឹងទៀតថា សាលារាជធានីភ្នំពេញបានផ្តល់ឧបករណ៍តេស្តចំនួន ៧.៣០០ តេស្តសម្រាប់ធ្វើតេស្តដល់គ្រូចាប់ពីថ្នាក់ទី៧ ដល់ទី១២ ចំនួន ៧០០០ នាក់ មុនអនុញ្ញាតឱ្យពួកគាត់ចូលបង្រៀន។ ចំណែកសាលាឯកជនក៏តម្រូវធ្វើតេស្តដល់គ្រូដែរ តែសាលានីមួយៗត្រូវទិញឧបករណ៍តេស្តសម្រាប់ធ្វើតេស្តដោយខ្លួនឯង។

បើតាមលោក ហែម ស៊ីណារ៉េត បានបញ្ជាក់ថា សាលាឯកជនចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ មានគ្រូបង្រៀនប្រមាណជាង ៨៧០ នាក់ បង្រៀននៅតាមសាលាជាង ១០០ សាលា បានធ្វើតេស្តរួចរាល់ហើយ ដោយលទ្ធផលគឺអវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


