កូវីដ-១៩
ក្រោយចាក់វ៉ាក់សាំង បុគ្គលិកនៅ វៀតណាម ២ នាក់ស្លាប់
មន្ទីរសុខាភិបាលខេត្តបានប្រកាសកាលពីថ្ងៃពុធថា បុគ្គលិក ២ នាក់នៅខេត្ត Thanh Hoa ភាគកណ្តាលវៀតណាមបានស្លាប់ បន្ទាប់ពីបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ។

យោងតាមមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រស្រុក Nong Cong បានចាក់វ៉ាក់សាំង Vero Cell របស់ក្រុមហ៊ុន Sinopharm ដូសទី ២ ដល់បុគ្គលិកនៃក្រុមហ៊ុន Kim Viet Shoe កាលពីថ្ងៃអង្គារ ។
ទន្ទឹមនោះ មនុស្សទាំងអស់ដែលបានចាក់វ៉ាក់សាំងក៏បានពិនិត្យសុខភាពរបស់ពួកគេផងដែរ ហើយត្រូវបានណែនាំអំពីផលប៉ះពាល់ដូចគ្នា ។

បន្ទាប់ពីចាក់វ៉ាក់សាំង បុគ្គលិកជាច្រើននាក់ចាប់ផ្តើមមានផលប៉ះពាល់ ។ ពួកគេ ៥ នាក់ មានប្រតិកម្មធ្ងន់ធ្ងរ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានអាឡ័កស៊ីជាមួយថ្នាំ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក Nong Cong ខណៈក្រោយមកទៀតបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ។
ក្រោយមកបុគ្គលិក ២ នាក់បានស្លាប់នៅព្រឹកថ្ងៃពុធ វេលាម៉ោង ០០ និង ៤៥ នាទី និងម៉ោង ៨ និង ៤៥ នាទីព្រឹក ហើយមូលហេតុនៃផលវិបាករបស់ពួកគេ បន្ទាប់ពីការចាក់វ៉ាក់សាំងកំពុងត្រូវបានស៊ើបអង្កេត ។

គួរបញ្ជាក់ថា ខេត្ត Thanh Hoa បានកត់ត្រាករណីឆ្លងកូវីដប្រហែល ២,០០០ ករណីនៅក្នុងរលកឆ្លងទី ៤ ដែលក្នុងនោះមានជាង ១,០០០ នាក់បានជាសះស្បើយ និង ១២ នាក់បានស្លាប់ ខណៈប្រហែល ២.២ លាននាក់បានទទួលការចាក់វ៉ាក់សាំង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress
ចុចអាន ៖ អ្នកជំនាញ វៀតណាម ថា ឆ្នាំក្រោយ កូវីដ នឹងក្លាយជាជំងឺធម្មតា ស្រដៀង ផ្ដាសាយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


