Connect with us

កូវីដ-១៩

ទីតាំង​លក់ថ្នាំ​ពេទ្យ​នៅរាជធានីភ្នំពេញ​ពោរពេញ​ទៅដោយ​គ្រួសារ​អ្នកជំងឺ​កូវីដ​ទៅ​ទិញថ្នាំ

បានផុស

នៅ

ខណៈដែលការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុងកើនឡើងជារៀងរាល់ថ្ងៃ រហូតដល់ ៧៣៦នាក់ កាលពីថ្ងៃទី​ ២០​ ខែកុម្ភៈមកគេសង្កេតឃើញអ្នកជំងឺដែលចង់ព្យាបាលនៅតាមផ្ទះក៏សម្រេចឲ្យក្រុមគ្រួសារទៅទិញថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺនៅផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការអះអាងពីបងស្រី វង់ ភក្តី រស់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានឲ្យដឹងថា ក្រុមគ្រួសារគាត់មានសមាជិកម្នាក់មានវិជ្ជមានកូវីដ១៩ បំប្លែងខ្លួនថ្មីហើយគាត់បានសុំអាជ្ញាធរព្យាបាលនៅផ្ទះដោយសារតែផ្ទះរបស់គាត់ធំទូលាយនឹងមានបន្ទប់ច្រើនសម្រាប់ឲ្យអ្នកជំងឺរស់នៅដាច់ដោយឡែកងាយស្រួលព្យាបាល។ បងស្រីបញ្ជាក់ទៀតថា ស្ថានភាពអ្នកជំងឺក្នុងគ្រួសាររបស់គាត់មិនសូវធ្ងន់ធ្ងរផងនោះ។

ទាក់ទិនទៅនឹងការវិវត្តន៍ នៃអ្នកឆ្លងជំងឺកូវីដ១៩ ប្លែងខ្លួនថ្មីនេះលោក គ្រី ហ៊ុច មន្ត្រីប្រចាំការសាលាខណ្ឌច្បារអំពៅបានបញ្ជាក់ថា នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅនាប៉ុន្មានថ្ងៃនេះគឺចាប់ផ្តើមកើនឡើងគួរសមដែលជាមធ្យម៣០នាក់ចុះ។ហើយក្នុងនោះលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចាត់តាំងកម្លាំងអាជ្ញាធរទាំង ៨ សង្កាត់ឲ្យធ្វើការផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះនឹងបានចែកថ្នាំព្យាបាលដល់អ្នកជំងឺដែលមានស្ថានភាពស្រាល។

ចំណែកអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរគឺរួសរាន់យករថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែក ខណ្ឌច្បារអំពៅ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋភ្លាមៗដោយពុំបង្អែបង្អង់ឡើយ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ២៨ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ៣១ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ជីវិតកម្សាន្ដ៤៨ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម