កូវីដ-១៩
រយៈពេល ៧ ថ្ងៃ កម្ពុជា រកឃើញអ្នកឆ្លង អូមីក្រុង ក្នុងសហគមន៍ ជាង ៣,៣ ពាន់ករណី
ត្រឹមតែរយៈពេល ៧ ថ្ងៃចុងក្រោយនេះ ព្រះរាជាណាចក្រកកម្ពុជា បានរកឃើញប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ប្រភេទ អូមីក្រុង នៅក្នុងសហគមន៍ ជាង ៣ ៣២៧ ករណី ក្នុងចំណោម ករណីឆ្លងសរុបទាំងក្នុងសហគមន៍ និងមកពីក្រៅប្រទេសចំនួន ៣ ៤៣៦ ករណី ពោលគឺ ការឆ្លងពីក្រៅប្រទេស មានចំនួន ១០៩ ករណី។

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាល បានបង្ហាញទិន្នន័យឆ្លងថ្មី៖
១. នៅថ្ងៃទី២១ ដោយមានករណីឆ្លងក្នុងសហគន៍ចំនួន ៥៧២ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៥៩៨ នាក់។
២. នៅថ្ងៃទី២០ ដោយមានករណីឆ្លងក្នុងសហគន៍ចំនួន ៤៧៣ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៤៨៨ នាក់។
៣. នៅថ្ងៃទី១៩ ដោយមានករណីឆ្លងក្នុងសហគន៍ចំនួន ៧៣០ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៧៣៦ នាក់។
៤. នៅថ្ងៃទី១៨ ដោយមានករណីឆ្លងក្នុងសហគន៍ចំនួន ៥៣៩ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៥៥២ នាក់។
៥. នៅថ្ងៃទី១៧ ដោយមានករណីឆ្លងក្នុងសហគន៍ចំនួន ៣៨៨ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៤១៤ នាក់។
៦. នៅថ្ងៃទី១៦ ដោយមានករណីឆ្លងក្នុងសហគន៍ចំនួន ៤៣០ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៤៤៤ នាក់។
៧. នៅថ្ងៃទី១៥ ដោយមានករណីឆ្លងក្នុងសហគន៍ចំនួន ១៩៥ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ២០៤ នាក់។

គួររំលឹកថា វីរុសកូវីដ-១៩បំប្លែងថ្មី អូមីក្រុង ត្រូវបានរកឃើញឆ្លងរាលចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។ គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ នេះ កម្ពុជា បានរកឃើញ ករណីអូមីក្រុងក្នុងសហគមន៍សរុបចំនួន ៦ ៣៧៨ ករណី ខណៈករណីអូមីក្រុងនាំចូលពីក្រៅប្រទេស មានចំនួន ២០ ៦១៣ ករណី ក្នុងចំណោមករណីឆ្លងកូវីដសរុប មានចំនួន ១២៧ ៥៧៥ ករណី ទន្ទឹមពេល អ្នកជាសះស្បើយសរុប មានចំនួន ១២១ ១២៥ ករណី និងស្លាប់សរុប មានចំនួន ៣ ០២២ ករណី។ រដ្ឋាភិបាលបានជ្រើសរើសយកការចាក់វ៉ាក់សាំងកូវីដ-១៩ និងការអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ជាមធ្យោបាយចម្បងក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


