កូវីដ-១៩
១ សប្តាហ៍នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង ជាង ៤៧០ ករណី
នៅក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ កម្ពុជាមានករណីឆ្លង ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ថយចុះជាបន្តបន្ទាប់ គឺមានប្រមាណ ៤៧៥ ករណី ក្នុងនោះមានអ្នកឆ្លងក្នុងសហគមន៍ ៤៤៣ ករណី និងស្លាប់ ៣ ករណី។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងចំណោមករណីឆ្លង ៤៧៥ ករណី ក្នុងនោះនៅថ្ងៃទី២១ ខែមីនា មានឆ្លង ៩៩ ករណី មានឆ្លងសហគមន៍ ៩២ ករណី ស្លាប់ ១ ករណី។ ថ្ងៃទី២២ មីនាមានឆ្លង ៧៣ ករណី ក្នុងនោះឆ្លងសហគមន៍ ៦៥ ករណី។ ថ្ងៃទី២៣ មីនាមានឆ្លង ៦៤ ករណី ឆ្លងសហគមន៍ទាំង ៦៤ ករណី ស្លាប់២ករណី។ ថ្ងៃទី២៤ មានឆ្លង ៦៣ ករណី ឆ្លងសហគមន៍ ៦៣ ករណី។ ថ្ងៃទី២៥ មីនា មានឆ្លង ៥៩ ករណី ឆ្លងសហគមន៍ ៥៨ ករណី។ ថ្ងៃទី២៦ មីនា មានឆ្លង ៥៨ ករណី ឆ្លងសហគមន៍ ៥៤ ករណី និងថ្ងៃទី២៧ មីនា មានឆ្លង ៥៩ ករណី ឆ្លងសហគមន៍ ៥៩ ករណី។
គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ កម្ពុជាមាន អ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១៣៥ ៤៦១ នាក់ អ្នកជាសះស្បើយចំនួន១៣១ ៤១៤ នាក់ និងមានអ្នកស្លាប់ចំនួន ៣ ០៥៤ នាក់។
សូមរំលឹកថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ៕
អត្ថបទ៖ សំអឿន
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៤ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


