ជីវិតកម្សាន្ដ
យុទ្ធនាការ “ដើរដើម្បីធម្មជាតិ” ដើរពីភ្នំពេញទៅភ្នំឱរ៉ាល់ ទទួលបានស្វាគមន៍យ៉ាងកក់ក្តៅពីសាធារណជនខ្មែរ
លោក តាន់ គីមសួរ សកម្មជនព្រៃឈើដែលតែងសកម្មក្នុងការបំផុសឱ្យពលរដ្ឋកម្ពុជា ចូលរួមរក្សាការការពារធនធានធានធម្មជាតិ បាននិងកំពុងបំពេញដំណើរបេសកកម្មថ្មីមួយ តាមរយៈយុទ្ធនាការ “ដើរដើម្បីធម្មជាតិ” ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ។
យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការការពារព្រៃឈើលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយដើរពីភ្នំពេញ ទៅកាន់ភ្នំឱរ៉ាល់ ។ មិនតែប៉ុណ្ណោះ ដំណើរថ្មើរជើងនេះ ក៏តំណាងឱ្យភាពតស៊ូរឹងមាំស្ត្រីកម្ពុជា ដោយមានអ្នកជំនួញអនឡាញដ៏មានប្រជាប្រិយ មាស ចាន់ដាលីន, លោក ទ្រី សុីថេង ព្រមនិងសមាជិកមួយចំនួនទៀត។



គិតចាប់ផ្តើមតាំងពីថ្ងៃទី០៥តុលា ដំណើរបេសកកម្មនេះមានរយៈពេលជិត ១សប្តាហ៍ហើយ ខណៈក្រុមអ្នកថ្មើរជើងទាំងអស់ កំពុងស្ថិតនៅលើទឹកដីនៃខេត្តកំពង់ស្ពឺ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីមូលដ្ឋាន លោកគ្រូអ្នកគ្រូ សាធារណជន អ្នកសិល្បៈ ពិសេសទំពាំងស្នងឬស្សីរបស់ជាតិ។
ជាក់ស្តែង ក្នុងដំណើរថ្មើរជើងនេះ មានការចូលរួមគាំទ្រយ៉ាងផុសផុលពីក្មេងៗ យុវជនយុវតី ខណៈខ្លះបានស្កាត់ទៅផ្តល់ការគាំទ្រតាមផ្លូវធ្វើដំណើរ និងចូលរួមថវិកាគាំទ្រថែមទៀត បើទោះបីជាមិនមានការរៃអង្គាសក៏ដោយ។ អ្វីដែលកាន់តែគួរឱ្យស្ញប់ស្ញែង ថវិកាដែលទទួលក្នុងដំណើរនៃបេសកកម្មនេះ លោក តាន់ គីមសួរ និងអ្នកស្រី មាស ចាន់ដាលីន ក៏បានយកទៅប្រគល់ជូនអ្នកខ្វះខាតដែលបានជួបប្រទះតាមដងផ្លូវធ្វើដំណើរផងដែរ។
តាមរយៈដំណើរបេសកកម្មនេះ អ្នកផ្តួចផ្តើមធំទាំងបីរូប បានបង្ហាញអារម្មណ៍រំភើបមិនអាចពណ៌នាបាន ក៏ព្រោះតែជនរួមជាតិខ្មែរ បានយល់ពីតម្លៃនៃសកម្មភាពរបស់ពួកគាត់ ក្នុងន័យដើម្បីការពារសម្បត្តិធម្មជាតិដែលកំពុងរងការបំផ្លិចបំផ្លាញមិនឈប់។

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


