ជីវិតកម្សាន្ដ
បើចង់ឱ្យ Queen កម្ពុជា ចូល Top ជ្រៅ អាចឱ្យអន្តរជាតិស្គាល់កាន់តែច្បាស់ ត្រូវតែរួមដៃគ្នាបោះឆ្នោតគាំទ្រ
បើរួមដៃគ្នាបោះឆ្នោតគាំទ្រ នឹងជំរុញឱ្យ Queen កម្ពុជា ឈានទាន់កាន់ Top ជ្រៅនិងបន្តដំណើរតំណាងកម្ពុជាបានវែងឆ្ងាយជាងនេះ ក្នុងន័យដើម្បីឱ្យអន្តរជាតិស្គាល់កាន់តែច្បាស់ពីកម្ពុជា។

ម្ចាស់មកុដ Miss Universe Cambodia 2025 អ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ដែលតំណាងឲ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិបានស្នើដោយទទូចដល់អ្នកគាំទ្រ និងអ្នកស្នេហាវិស័យបវកញ្ញានៅកម្ពុជា ត្រូវរួមដៃគ្នាបោះឆ្នោតបើចង់ឱ្យ Queen កម្ពុជា ចូលTopជ្រៅ ដើម្បីឱ្យអន្តរជាតិបានស្គាល់យើងកាន់តែច្បាស់។
បវរកញ្ញា ហ្វីយ៉ាតា បានបង្ហោះសុំការគាំទ្រពីសំណាក់មហាជនកម្ពុជាដូច្នេះថា “ចង់ឱ្យ Queen កម្ពុជាចូល Top ជ្រៅយើងត្រូវរួមដៃគ្នាគ្មានអ្នកទាំងអស់គ្នាចូលរួម Queen យើងមិនអាចធ្វើវាម្នាក់ឯងបានទេ” និងស្នើសុំឱ្យមានការចូលរួមបោះឆ្នោតជូនដល់បវរកញ្ញាឯកចក្រវាឡកម្ពុជាដើម្បីឈ្នះការប្រកួត MISS UNIVERSE លើកទី៧៤ ឬចូលទៅកាន់កំពូល Top ចុងក្រោយណាមួយនៃកម្មវិធី MISS UNIVERSE 2025។

ហ្វីយ៉ាតា បានបញ្ជាក់ថា រាល់ថវិកាសរុបដែលទទួលបានពីសាធារណជន នឹងប្រើប្រាស់សម្រាប់ការបោះឆ្នោត ឯថវិការដែលនៅសល់ពីចំនួននៃសំឡេងឆ្នោត នឹងប្រកាសជារៀងរាល់ថ្ងៃជូនសាធារណ:ជនឱ្យបានដឹង។
ម្ចាស់មកុដ Miss Universe Cambodia 2025 រូបនេះបានបន្ថែមថា នេះគឺជាពេលវេលាដែលប្រជាជនកម្ពុជារួមកម្លាំងគ្នាដើម្បីឱ្យអន្តរជាតិបានស្គាល់យើងកាន់តែច្បាស់។ ទន្ទឹមគ្នានេះមានអ្នកគាំទ្រជាច្រើនបង្ហាញការលើកទឹកចិត្ត ខណ:ក៏មានការជូនពរឱ្យ ហ្វីយ៉ាតា ទទួលបានជោគជ័យក្នុងការប្រកួតផងដែរ៕ ចាន់រ៉ា


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


