Connect with us

ជីវិតកម្សាន្ដ

តារាថៃ Violette ត្រូវជនជាតិឯងព្រួតរិះគន់ថា ច្រៀងមិនកើត ក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម

បានផុស

នៅ

នៅក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣៣ ដែលប្រារព្ធឡើងនៅយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៥ បានក្លាយជាប្រធានបទក្តៅគគុកតាមអ៊ីនធឺណិត បន្ទាប់ពីតារាចម្រៀងកូនកាតថៃ នាង Violette Wautier ច្រៀងរួមគ្នាជាមួយតារារ៉េប F.HERO និង Tong Twopee ជនជាតិថៃគ្នាឯងររិះគន់យ៉ាងព្រោងព្រាតថា នាងច្រៀងខុសចង្វាក់ ហើយការសម្តែងក៏មិនល្អឥតខ្ចោះ នាំឲ្យខូតខាតមុខមាត់ប្រទេសជាតិយ៉ាងធំធេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីផ្ទុះនូវភាពចម្រូចម្រាសមួយនេះភ្លាមៗទាំងសាម៉ីខ្លួន និងភ្នាក់ងាររបស់តារាស្រីគឺ Universal Music បានបង្ហោះលិខិតបំភ្លឺមួយ ដោយបញ្ជាក់ថា ទាក់ទងនឹងភាពចម្រូងចម្រាសជុំវិញការសម្តែងរបស់ Violette Wautier នៅក្នុងពិធីបើក SEA GAMES 2025 នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិ Rajamangala អ្នកទស្សនាមួយចំនួនបានកត់សម្គាល់ថា សំឡេងរបស់សិល្បករមិនពេញលេញក្នុងអំឡុងពេលផ្សាយ។

ក្នុងនាមជាភ្នាក់ងាររបស់សិល្បករ បានស៊ើបអង្កេតបញ្ហានេះយ៉ាងហ្មត់ចត់ ហើយចង់បញ្ជាក់ថា ហេតុការណ៍នេះបណ្តាលមកពីកំហុសសម្របសម្រួលដោយអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ បណ្តាលឲ្យការសម្តែងរបស់សិល្បករមិនដំណើរការដូចការពិភាក្សាដំបូង។ ភ្នាក់ងារ និងតារាចម្រៀងមានការសោកសៅយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ ហើយសូមអរគុណដល់អ្នករាល់គ្នាចំពោះការយោគយល់ និងការគាំទ្រជាបន្តបន្ទាប់ពីអ្នកគាំទ្រ។

បើទោះជាមានការបកស្រាយយ៉ាងណាក្ដី ប៉ុន្តែជនជាតិថៃជាច្រើនបានសម្រុកដាក់បន្ទុកលើនាងថា តារាស្រីរូបនេះបានធ្វើឲ្យពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមរងនូវភាពអាម៉ាស់ដ៏ធំ។ ជាពិសេសមុខមាត់ជាតិផ្ទាល់តែម្ដង! អ្នកខ្លះថានាងមានអាជីពជាតារឆចម្រៀងល្បីមួយរូបប្រចាំប្រទេសដែរ តែបែរជាច្រៀងមិនត្រូវភ្លេង និងទម្លាកកំហុសឲ្យអ្នកសម្របសម្រួលកម្មវិធីទៅវិញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

Breaking News: កម្ពុជា​បាន​សម្រេច​ដក​ខ្លួន​ពី​​កីឡា​ស៊ីហ្គេម នៅ​ថៃ​ គ្រប់​ប្រភេទ​កីឡា
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម