ជីវិតកម្សាន្ដ
តារាកូនកាត់ ណាសាឌី ដាក់ចំៗឱ្យក្រុមជ្រុលនិយមថៃ ក្រោយហ៊ានហាមប្រាមមិនឱ្យជាន់ដីថៃ
តារាស្រីកូនកាត់ខ្មែរ-ថៃកញ្ញា ណាសាឌី បានបញ្ចេញប្រតិកម្មឆ្លើយតបយ៉ាងចាស់ដៃទៅលើក្រុមជ្រុលនិយមថៃ ដែលផ្ញើសារបណ្តេញកញ្ញាឱ្យចេញពីប្រទេសដែលល្បីល្បាញខាងឈ្លានពានកម្ពុជានោះ ក្នុងន័យថា ខ្លួនពិតជារអើមនឹងនៅប្រទេសថៃណាស់។

តារាសម្តែងកូនកាត់រូបនេះ អះអាងថា កាលដែលចេញសារបែបនេះ ក៏ព្រោះតែបច្ចុប្បន្ន ក្រុមជ្រុលនិយមថៃទាំងអស់នោះ កំពុងតាមដាន page ខ្លួន និងហាមប្រាមកញ្ញាមិនឱ្យជាន់ដីប្រទសថៃឡើយ។ ដូចនេះ កញ្ញាបញ្ចេញសារក្នុងចេតនាបង្ហាញឱ្យពូកជ្រុលនិយមបានឃើញជាក់តែម្តងថា ខ្លួនពិតជាស្អប់ខ្ពើមនឹងរស់នៅប្រទេសថៃណាស់ និងគូសបញ្ជាក់ថាសូម្បី passport ID card មិនដែលប្រេីម្តងផង។

កញ្ញា ណា សាឌី បន្តថា នៅស្រុកខ្មែរស្រួលរស់នៅណាស់ ហេតុអីត្រូវចង់ទៅនៅស្រុកថៃធ្វេីអី្វ? ជាមួយគ្នានេះ ណា សាឌី ក៏ចង់ឃើញការព្រមព្រៀងបទឈប់បាញ់ផងដែរ ដោយនាងលើកឡើងថា សូមឱ្យការព្រមព្រៀងបទឈប់បាញ់ទទួលបានជោគជ័យ។
កញ្ញាបន្ថែមថា ជិតមួយខែនេះប្រជាជនខ្មែររងទុក្ខពេកហេីយបានហេីយ ឈប់ទៅ រស់នៅរៀងខ្លួនទៅអ្នកមិនស្រលាញ់ប្រជាជនអ្នក តែពួកខ្ញុំកម្ពុជាស្រលាញ់គ្នាណាស់។
សូមជម្រាបដែរថា តារាស្រីកញ្ញា ណាសាឌី ជាកូនកាត់ដែលមានម្តាយជាជនជាតិខ្មែរចំណែកឯឪពុកជាជនជាតិថៃហើយកញ្ញា ណាសាឌី ក៏ជាពីធីការិនី និងតារាសម្ដែងទទួលបានគាំទ្រច្រើនពីសំណាក់មហាជន ពិសេសបើនិយាយពីការងារវិញ កញ្ញាពិតជាមានភាពមរមាញឹកច្រើន៕ ដោយ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


