Connect with us

ជីវិតកម្សាន្ដ

ណាសាឌី ស្នើបុរសគ្រប់រូប គួររៀនផ្តល់តម្លៃលេីអាជីពការងារស្រី្តឱ្យបានច្រេីន (មានវីដេអូ)

បានផុស

នៅ

តារាសម្តែងនិងពិធីការិនីកូនកាត់កញ្ញា ណាសាឌី បានធ្វើការអំពាវនាវនិងស្នើដល់មហាជន ពិសេសគឺបុរសៗគួរតែរៀនឱ្យតម្លៃលេីអាជីពកាងារនឹងស្រី្តឱ្យបានច្រេីនព្រោះស្ត្រីមិនមែនសម្រាប់គេជាន់ទេ។

ណា សាឌី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមុខរបស់តារាកូនកាត់កញ្ញា ណា សាឌី នាពេលបន្ទាប់មួយរយ:ចុងក្រោយនេះមានមនុស្សស្រីមួយចំនួនរងការមើលងាយដោយពាក្យសម្តីមិនសមរ ម្យពីសំណាក់បុរសៗមួយចំនួន។ តួយ៉ាង ថ្មីៗនេះ មានដូចជា តារាចម្រៀង កញ្ញា វ៉ាន់ នីឡា និងកញ្ញា មុនីរស្មី ដែលជាតារាសម្តែងនិងម៉ូដែលជាដើម។

កញ្ញា ណា សាឌី បានលើកឡើងថា យើងគួរតែរៀនឲ្យតម្លៃលេីអាជីបការងារនឹងស្រី្តឲ្យបានច្រេីនជាងនេះ
ព្រោះស្ត្រីសម័យថ្មីមិនមែនសម្រាប់តែអ្នកជាន់ទេ។ កញ្ញាបន្តថា និយាយលែបខាយមនុស្សស្រីលេីឆាក សំឡេងសេីចនិងកែវភ្នែករបស់អ្នកមេីលទៅកាន់នាង គឺគួរឱ្យខ្លាចបំផុតអ្នកមិនសមជាពិធីករទេ។

តារាសម្តែងកញ្ញា ណា សាឌី និយាយទៀតថា តួនាទីជាពិធីករ គឺធ្វេីយ៉ាងណាឱ្យកម្មវិធីគេដំណេីការទៅមុខដោយរលូនមិនមែនយកមនុស្សស្រីម្នាក់ដែលមានភេទដូចជាម្តាយអ្នក ប្រពន្ធអ្នក កូនរបស់អ្នក មកលេងសេីចកណ្តាលឆាកបែបនេះទេ។ ជាមួយគ្នានេះដែរ កញ្ញា ណាសាឌី ក៏បានស្នើឱ្យបញ្ឈប់រាល់ការនិយាយមាក់ងាយ ឬមិនឱ្យតម្លៃលើស្ត្រីផងដែរ។

សូមជម្រាបដែរថា ថ្មីៗនេះ បានផ្ទុះការចែករំលែកវែកញែកនិងរិះគន់ជាខ្លាំង បន្ទាប់ឃើញការបង្ហោះវីដេអូមួយដែលពិធីករកីឡាឈ្មោះ MC Vutha បានប្រើពាក្យសម្ដីមិនសមរម្យចំពោះតារាសម្តែង និងជាតារា Model គឺកញ្ញា មុនីរស្មី ក្នុងពេលលើកស្លាកកម្មវិធីកីឡាប្រដាល់មួយ។ ប៉ុន្តែបន្ទាប់ពីមានប្រតិកម្មរិះគន់ខ្លាំងៗ MC Vutha បានចេញមុខសុំទោសកញ្ញា មុនីរស្មី ជាលើកទី២ រួចហើយដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម