Connect with us

ជីវិតកម្សាន្ដ

តួសម្ដែងក្បាច់គុនរឿង «Kung Fu Hustle» ទទួលមរណភាព ក្នុងអាយុ៦៩ឆ្នាំ

បានផុស

នៅ

បណ្ដាញព័ត៌មានពី Sinchew នាថ្ងៃទី ២ខែមករា បានរាយការណ៍ថា តារាសម្តែង និងតួអង្គក្បាច់គុនដ៏ល្បីល្បាញ Yuen Cheung-Yan បានទទួលមរណភាពនៅថ្ងៃទី ១ខែមករា នៅមន្ទីរពេទ្យ Elizabeth ក្នុងអាយុ ៦៩ឆ្នាំ។ ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយភរិយារបស់គាត់តាមរយៈសេចក្តីប្រកាសមរណភាពដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ពិធីបុណ្យសពត្រូវបានគ្រោងនឹងធ្វើឡើងនៅថ្ងៃដដែលនៅឯ Hong Kong World Funeral Home ប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីពរបស់តួអង្គរូបនេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងយុគសម័យមាសនៃរោងកុនហុងកុង។ កើតនៅឆ្នាំ ១៩៥៧ ក្នុងគ្រួសារក្បាច់គុនដ៏មានកិត្យានុភាព គាត់ជាកូនប្រុសរបស់មេក្បាច់គុន និងអ្នករៀបចំក្បាច់គុន Yuan Xiaotian។ ដោយបានហ្វឹកហាត់ក្បាច់គុនតាំងពីក្មេង Yuen Cheung-Yan មិនយូរប៉ុន្មានបានដើរតាមគន្លងរបស់គាត់ ដោយបង្កើត «ក្រុមគ្រួសារត្រកូល Yuan» ជាមួយបងប្រុសច្បង និងប្អូនប្រុស ដែលនៅពីក្រោយឈុតឆាកសកម្មភាពល្បីៗជាច្រើននៅលើកញ្ចក់ទូរទស្សន៍។

នៅចុងទសវត្សរ៍ឆ្នាំ ១៩៦០ លោក Yuen Cheung-Yan បានចាប់ផ្តើមអាជីពរបស់គាត់ជាអ្នកសម្តែងស្តង់ ដោយបានអភិវឌ្ឍខ្លួនបន្តិចម្តងៗជាអ្នករៀបចំក្បាច់គុន។ គាត់បានចូលរួមក្នុងស្នាដៃល្បីៗជាច្រើនដូចជា Once Upon a Time in China និង Tai Chi Master ដែលរួមចំណែកដល់ការនាំយករូបភាពនៃក្បាច់គុនចិនទៅកាន់ទស្សនិកជនអន្តរជាតិ។

សម្រាប់ទស្សនិកជនជាច្រើន តួនាទីរបស់គាត់ជាអ្នកសុំទានចាស់ ដែលកាន់អាថ៌កំបាំងនៃបច្ចេកទេស Tathagata Palm នៅក្នុងរឿង Kung Fu Hustle របស់ Stephen Chow គឺជាសញ្ញាសម្គាល់ដែលមិនអាចបំភ្លេចបាននៅក្នុងអាជីពរបស់គាត់។ មិនត្រឹមតែសកម្មនៅហុងកុងប៉ុណ្ណោះទេ លោកក៏បានផ្លាស់ទៅហូលីវូដជាមួយប្អូនប្រុសរបស់គាត់គឺ Yuen Woo-ping ដោយចូលរួមក្នុងក្បាច់គុនសម្រាប់ខ្សែភាពយន្តអន្តរជាតិល្បីៗដូចជា Daredevil និង Charlie’s Angels។

ទោះបីជាគាត់មានវ័យចំណាស់ និងសុខភាពធ្លាក់ចុះក៏ដោយ តារាប្រុសរូបនេះនៅតែបន្តចូលរួមក្នុងគម្រោងភាពយន្តក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបង្ហាញពីការលះបង់ដ៏យូរអង្វែងរបស់គាត់ ចំពោះវិជ្ជាជីវៈរហូតដល់ថ្ងៃចុងក្រោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ឈិនឡុង ទទួលស្គាល់កំហុស ដែលចិញ្ចឹមកូនតឹងតែងពេក
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម