ជីវិតកម្សាន្ដ
Lisa សមាជិក BLACKPINKអាចនឹងចេញអាល់ប៊ុមទោលដំបូង នៅខែមិថុនាឆ្នាំនេះ
ថ្មីៗនេះ មានផ្ទុះការចាប់អារម្មណ៍ខ្លាំងចំពោះក្រុមការគាំទ្ររបស់ Lisa សមាជិករបស់ក្រុម BLACKPINK អំពីការចេញនូវអាល់ប៊ុមទោលរបស់នាង នៅក្នុងខែមិថុនាឆ្នាំនេះ។

អស់រយៈពេលជាច្រើនខែមកហើយ ឥឡូវនេះក៏មានពាក្យចចាមអារ៉ាមជាច្រើនកំពុងផ្សព្វផ្សាយថា Lisa នឹងត្រូវទម្លាក់អាល់ប៊ុមទោលដំបូងរបស់នាងនៅឆ្នាំនេះ។ យោងតាមប្រភពឧស្សាហកម្មបានឲ្យដឹងថាកាលពីថ្ងៃទី ១៩ ខែមេសាថា កាលបរិច្ឆេទសម្រាប់ការសម្តែងទោលរបស់តារាចម្រៀងរូបនេះត្រូវបានកំណត់នៅខែមិថុនា។
ប្រភពខាងក្នុងម្នាក់ទៀតមកពីផលិតកម្ម YG Entertainment បានបង្ហើបប្រាប់ Korea Herald តាមរយៈទូរស័ព្ទថា Lisa កំពុងខិតខំប្រឹងប្រែងដើម្បីរៀបចំការសម្តែងទោលរបស់នាង ប៉ុន្តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទពិតប្រាកដនៃការចេញអាល់ប៊ុមទោលរបស់នាងឡើយ។

សម្រាប់ខាងផលិតកម្ម YG Entertainment ក៏បានប្រកាសកាលពីចុងឆ្នាំមុនថាសមាជិក Lisa និង Rose កំពុងរៀបចំចេញនូវអាល់ប៊ុមទោលរបស់ពួកគេ។ ទាំងនេះគ្រាន់តែយោងតាមការប្រកាសនេះ នៅពេលដែល Rose បានចេញអាល់ប៊ុមដំបូងរបស់នាងនៅថ្ងៃទី ៥ ខែមេសាឆ្នាំនេះ។
គួរបញ្ជាក់ផងដែរថា តារាចម្រៀង K-Pop ជនជាតិថៃរូបនេះ នឹងក្លាយជាសមាជិកទី៣ ក្នុងក្រុមចម្រៀងដ៏មានប្រជាប្រិយដែលបានចេញបទទោល។ អ្នកគាំទ្រជាច្រើនកំពុងទន្ទឹងរង់ចាំ សម្រាប់ការចេញអាល់ប៊ុមទោលរបស់ Lisa ខណៈដែលសមាជិកក្រុម BLACKPINK ពីររូបបានចេញនូវស្នាដៃទោលរបស់ពួកគេដោយជោគជ័យ៕
អត្ថបទផ្ដល់ដោយ៖Poraman
ចុចអាន៖Lisa សមាជិក BLACKPINK កំពុងរងការវាយប្រហារពីការរើសអើងជាតិសាសន៍
ចុចអាន៖ថ្ងៃនេះ D.O ក្រុម EXO បានរំសាយចេញពីយោធា ដើម្បី ត្រៀមថតរឿងថ្មីទៀត
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


