Connect with us

ជីវិតកម្សាន្ដ

ឌីជេ ក្តិប បង្ហាញមុខអ្នកនាំយកវិស័យ Hip Hop មកកាន់កម្ពុជាដំបូងគេ ៤រូប

បានផុស

នៅ

ស្របពេលដែលបច្ចុប្បន្នវិស័យ Hip Hop កាន់តែមានសន្ទុះនៃការគាំទ្រច្រើន និងមានការរីកចម្រើនផងនោះគេកត់សម្គាល់ឃើញថា មានតារាចម្រៀងរ៉េបវ័យក្មេងរបស់កម្ពុជាមួយចំនួន បានចាប់យកអាជីពនេះ ខណៈក្នុងចំណោមនោះ ខ្លះក៏ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញមានការគាំទ្រពីមហាជនទាំងក្នុង និងក្រៅប្រទេសទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ ងាកមកចាប់អារម្មណ៍តារាចម្រៀងរ៉េប ឌីជេ ក្តិប ថ្មីៗនេះក៏ទើបតែបានបង្ហាញមុខរៀមច្បង ៤រូប ដែលនាំវិស័យ Hip Hop មកកាន់កម្ពុជាដំបូងគេបង្អស់ធ្វើទស្សនិកជនកាន់តែមានការចាប់អារម្មណ៍ខ្លាំងថែមទៀតចំពោះវិស័យ Hip Hop នៅកម្ពុជា រួមមាន៖

១. DJ Sope គឺជាតារារ៉េបជើងចាស់មួយរូបដែលលោកជាអ្នកដំបូងគេបង្អស់ នាំយកវិស័យ Hip Hop មកកាន់ប្រទេសកម្ពុជាឱ្យមហាជនបានស្គាល់។ លោកគឺបានចាប់ផ្តើមចម្រៀងបែប Hip Hop នៅអំឡុងឆ្នាំ១៩៩០ តាមរយ:ប៉ុស្តិ៍វិទ្យុដែលទស្សនិកជនជំនាន់ពិតជាបានស្គាល់លោកស្រាប់។

២. DJ Sok “Cream” Visal គឺជាស្ថាបនិកផលិតកម្ម KlapYaHandz ដែលជាតន្ត្រីករ Hip Hop ដ៏ល្បីល្បាញម្នាក់នៅកម្ពុជា។ លោកក៏ត្រូវបានគេស្គាល់ផងដែរថា ជា DJ “CASH RULES” ដែលលេងភ្លេងបែប Hip Hop, Soul និង Funk ។ លោកមានស្នាដៃចម្រៀងនៅលើ Apple Music និង Spotify ។

៣. DJ Illest លោកក៏ជាសិល្បករខ្មែរដែលល្បីល្បា ញមួយរូបផងដែរនៅក្នុងវិស័យចម្រៀងHip Hopកា លពីកន្លងទៅ។

៤. DJ KK Tiny Toones លោកក៏មិនខុសគ្នានឹងសិល្បករទាំង ៣រូបខាងលើនោះដែរ ខណ:លោកមានស្នាដៃក្នុងសាងកេរ្តិ៍ឈ្មោះនៅក្នុងវិស័យ Hip Hop ដំបូងគេនៅកម្ពុជាផងដែរ។

គួរកត់សម្គាល់ដែរថា មកដល់បច្ចុប្បន្នវិស័យ Hip Hop កំពុងតែមានសន្ទុះគាំទ្រខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយសព្វថ្ងៃគឺតារាចម្រៀងរ៉េប និងក្រុមចម្រៀងរ៉េបល្បីៗមួយចំនួនក៏បានឈប់ និងខ្លះទៀត បាននិងកំពុងបន្តដំណើរលើវិថីសិល្បៈមកដល់បច្ចុប្បន្ន៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម