ជីវិតកម្សាន្ដ
ក្រុមរាំឆ្នើម ២៦ក្រុម ដែលប្រកួតរាំ HIP HOP នឹងត្រៀមប្រកួតម្ចាស់ជើងឯករដូវកាលទី១ នៅថ្ងៃទី២៨
ទីបំផុត កម្មវិធី Sela Pak Hip Hop Battle បានរកឃើញក្រុមរាំឆ្នើមទាំង១០ សម្រាប់វិញ្ញាសា Breaking និងក្រុមរាំឆ្នើមទាំង១៦ សម្រាប់វិញ្ញាសា All Styles ដែលត្រៀមនឹងធ្វើការប្រកួតដណ្ដើមយកពានរង្វាន់ជ័យលាភី នៅថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ មានទីតាំងស្ថិតនៅ Phnom Penh Factory ដែលនឹងចាប់ផ្ដើមពីម៉ោង ៥៖០០នាទីរសៀល រហូតដល់ម៉ោង ១០៖០០នាទីយប់។

លើសពីនេះទៅទៀត ទស្សនិកជន និងសាធារណជនទាំងអស់ អាចអញ្ជើញចូលរួមទស្សនាដោយសេរី ដែលមានការចូលរួមប្រកួតពីក្រុមរាំជាច្រើនពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យ លើចង្វាក់រាំបែប HIP HOP ក្នុងការប្រកួតដណ្ដើមយកជ័យលាភីនេះ ធានាថានឹងមានទស្សនីយភាពប្លែកៗ ចម្លែកអារម្មណ៍ពុំធ្លាប់មានពីមុន។
សម្រាប់ក្រុមឆ្នើមដែលបានជាប់វិញ្ញាសា Breaking ទាំង១០ រួមមានដូចជា (១)Bboy Hout & Bboy Kakada, (២)Bboy Chonie Roc & BGirl Tinie Rawk, (៣)Bboy Frog & Bboy Vee, (៤)Bboy Firebird & Bboy Rattana, (៥)Bboy San & Devid, (៦)BGirl Jinro & Bboy Nob Nob, (៧)Bboy P-Dy & Bboy Sovan, (៨)Bboy Mole & Bboy Bersin, (៩)Bboy Coconut & Bboy Loung, (១០)BGirl Moew & Bboy Energy។ ជាមួយគ្នានេះ ក្រុមឆ្នើមដែលបានជាប់វិញ្ញាសា All Styles ទាំង១៦ រួមមានដូចជា (១)KIM SIHYUNG & SOVANN, (២)RIHT CHYY & SABI YAA, (៣)JAI Q & KHAN KHAN, (៤)CNASH & REATRE, (៥)WA MA & MA ZHA (៦)LIN & SO THEAROT, (៧)NOB NOB & RATTANA, (៨)FIREBIRD & JOHN, (៩)SEYHA & AVA RUIZ, (១០)DAVID YONG & MOMO, (១១)TRA & LEANG, (១២)PICH & KON NEAK, (១៣)TEN & SAK, (១៤)BING SHUN & YI JIA, (១៥)MINT & KONG, (១៦)VICKY & SELIFY

គួររម្លឹកថា គោលបំណងនៃកម្មវិធីប្រកួតរាំចង្វាក់បែប HIP HOP នេះ គឺចង់ឱ្យប្រជាជនខ្មែរយល់កាន់តែច្បាស់អំពីការរាំចង្វាក់ HIP HOP ក៏ដូចជាលើកទឹកចិត្តដល់យុវជនដែលមានជំនាញផ្នែកសិល្បៈរាំបែប HIP HOP អាចមានកន្លែងបញ្ចេញនូវសមត្ថភាព និងទេពកោសល្យដែលខ្លួនមាន ជាពិសេស គឺអាចផ្ដល់ឱកាសដល់ពួកគេក្នុងអាជីបជាសិល្បករ រាំចង្វាក់ HIP HOP ថែមទៀតផង។
សូមបញ្ជាក់ថា កម្មវិធីប្រកួតរាំចង្វាក់បែប HIP HOP នេះទទួលបានការឧបត្ថម្ភ និងគាំទ្រពី ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង, ក្រុមហ៊ុនឧបត្ថម្ភ HeliStar Cambodia និងសហការផ្សព្វផ្សាយពីស្ថានីយទូរទស្សន៍ BTV ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


