Connect with us

ជីវិតកម្សាន្ដ

អតីតតារាកំប្លែងជើងចាស់ យាយ អឿន ប្រកាស​ចូលនិវត្តិន៍ពីការងារមន្ត្រីរាជការ ក្រោយបម្រើការ ៣៤ឆ្នាំ

បានផុស

នៅ

បន្ទាប់ពីឃ្លាតឆ្ងាយពីសិល្បៈមួយរយៈធំ លោកយាយ អឿន អតីតតារាកំប្លែងជើងចាស់ល្បីឈ្មោះ និងជាអ្នកចម្រៀងផ្នែកបុរាណរូបនេះ បានប្រកាសពីការចូលនិវត្តិន៍ពីមន្ត្រីរាជការក្រោយបម្រើការជាង ៣០ឆ្នាំកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាកំប្លែងលោកយាយ អឿន ត្រូវបានទស្សនិកជនស្គាល់និងគាំទ្រតាមរយ:ទេពកោសល្យផ្នែកសិល្ប:កំ ប្លែងនិងអាយ៉ៃជាដើមខណ:កេរ្តិ៍ឈ្មោះនិងប្រជាប្រិយភាពរបស់គាត់មិនត្រឹមល្បីល្បាញនៅក្នុងស្រុកនោះទេគឺថែមទាំងរីកសុះសាយទៅដល់ក្រៅប្រទេសទៀត ផងមកដល់បច្ចុប្បន្ននេះ។

ទោះបីយ៉ាងកន្លងមកទំនងក៏ពុំសូវមានអ្នកដឹងទេ ថាក្រៅពីអាជីពសិល្ប:លោកយាយ អឿន ក៏មានតួនាទីជាមន្ត្រីរាជការផងដែរ។ ប៉ុន្តែស្រាប់តែថ្មីៗនេះតារាកំ ប្លែងនិងអាយ៉ៃយាយ អឿន ប្រកាស​ពីដំណឹងនៃការ
ចូលនិវត្តិន៍ពីមន្ត្រីរាជការក្រោយបម្រើការងារ៣៤ឆ្នាំកន្លងទៅនេះ។

ដោយសុខភាពមិនអំណោយផលនិងវ័យកាន់តែចា ស់ផងនោះកាលពីថ្ងៃទី១២ខែកុម្ភ:ឆ្នាំ២០២៦តារាកំ ប្លែងលោកយាយ អឿន បានសរសេរបង្ហោះភ្ជាប់ជាមួ យយរូបថតក្នុងឯកសណ្ឋានជាមន្ត្រីដោយរៀបរាប់ថា
៣៤ឆ្នាំវាពិតជាលឿនហើយក៏ដល់ពេលសម្រាកពីកា រងារទុកពេលជួបជុំកូនចៅ ចៅទួត បន្ត​ទៀត អគុណសន្តិភាព។

តាមរយ:ដំណឹងនេះដែរក៏មានអ្នកគាំទ្រមួយចំនួនជូ នពរដល់លោកយាយ អឿន ឱ្យមានសុខ ភាពល្អនិងបន្តអាជីពសិល្ប:ដើម្បីបម្រើអារម្មណ៍ទស្សនិកជនដូ ចគ្រាមុនៗផងដែរ៕ ដោយ: ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម