Connect with us

ជីវិតកម្សាន្ដ

ជិតឱកាសឆ្នាំថ្មី! តារាស្រី ៣ដួង ទ្រង់គ្រឿងជាទេវតាឆ្នាំថ្មី “រាក្យសាទេវី” យ៉ាងស្រស់ស្អាត

បានផុស

នៅ

កៀកឱកាសនៃពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិកត់សម្គាល់ឃើញមានតារាស្រីចំនួន ៣ដួង បានតែងតួទ្រង់គ្រឿងជាទេពធី តាឆ្នាំថ្មី “ព្រះនាងរាក្យសាទេវី” យ៉ាងស្រស់ស្អាតដូចៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំមមីអដ្ឋស័ក មហាសករាជ១៩៤៨ ដែលទេវតាឆ្នាំថ្មី នឹងយាងចុះមកជម្ពូទ្វីបនាថ្ងៃ អង្គារ៍១២ រោច ខែចេត្រ ត្រូវនឹងទី១៤ខែមេសាឆ្នាំ២០២៦វេលាម៉ោង ១០និង៤៨នាទីព្រឹក។

ដោយឡែកបើចាប់អារម្មណ៍ទៅមើលប្រជាពលរដ្ឋខ្មែរ ក៏បានត្រៀមខ្លួនផងដែរ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ខណ:ដែលសិល្បករ-សិល្បការិនីនៅក្នុងរង្វង់សិល្បៈរំលេចខ្លួនទ្រង់គ្រឿង បង្ហាញសម្រស់ដ៏ស្រស់បវរនៃទេពធីតាឆ្នាំថ្មីដូចមហាជនក៏ធ្លាប់បានដឹងមកហើយកាលពីឆ្នាំមុនៗកន្លងទៅគឺមានសិល្បការិនីជាច្រើនបានតុបតែងខ្លួនដូចគ្នានេះដែរ។

ជាក់ស្ដែងកៀកឆ្នាំថ្មីនេះក៏មានតារាស្រីល្បីៗ៣ដួងដែ លបានតុបតែងទ្រង់គ្រឿង និងឈុតជាទេពធីតាឆ្នាំថ្មី ឆ្នាំមមីព្រះនាងរាក្យសាទេវីពិតជាស្រស់ស្អាតសមសួ នខ្លាំង។តារាស្រីទាំង៣ រូបនោះមាន,កញ្ញា មាន សូនីតា ,២.កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ៣.អ្នកនាង សុគន្ធ និសា ។ជាមួយគ្នានេះមហាជនបានបង្ហាញការសរសើរសម្រស់តារាស្រីទាំង៣ដួងនេះផងដែរ។

គួរបញ្ជាក់ថាទេពធីតាដែលនឹងយាងមកគ្រប់គ្រងជ ម្ពូទ្វីបមនុស្ស លោកឆ្នាំថ្មីនេះជាមគ្គនាយិកាព្រះនាមរាក្យសាទេវីជារាជបុត្រីទី៣នៃកបិលមហាព្រហ្មគង់ នៅ ចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខ្មៅលម្អនៅព្រះ កាណ៌ដោយសៀតឈូកអភរណៈកែវមនោរាភក្សា ហារទ្រង់លោហិត (ឈាម) ព្រះហស្តស្ដាំទ្រង់ធ្នូព្រះ ហស្តឆ្វេងទ្រង់ត្រីសូល៍ទ្រង់គង់ឈបើកព្រះនេត្រលើខ្នងមនោម័យ(សេះ)ជាមគ្គពាហនៈ៕ ដោយ: ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម