Connect with us

ជីវិតកម្សាន្ដ

បាត់ដំណឹងយូរឆ្នាំ​ស្មានទៅរស់នៅស្រុកគេហើយ តាមពិតអតីតម្ចាស់ជយលាភីលេខ១ក្នុងឆ្នាំ៩០ប្លាយ ធ្លាក់ខ្លួនបែបនេះ

បានផុស

នៅ

បន្ទាប់ពីជាប់ចំណាត់ថ្នាក់លេខ១នៃការប្រឡងចម្រៀងសម័យទូទាំងប្រទេសកាលពីឆ្នាំ៩០ប្លាយ និងបានលេចវត្តមានលើវិស័យសិល្ប:មួយរយៈ លោក សុ៊ន ប៊ុនរិទ្ធ ក៏បាត់មុខជាយូរឆ្នាំលើវិស័យមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបាត់ដំណឹងយូរឆ្នាំរបស់លោកត្រូវបានមហាជនគិតស្មានថា តារារូបនជទៅរស់នៅស្រុកគេបាត់ហើយ តាមពិតអតីតម្ចាស់ជយលាភីលេខ១ផ្នែកចម្រៀងសម័យជាប់ចំណាត់ថ្នាក់លេខ១ទូទាំងប្រទេសក្នុងឆ្នាំ១ ៩៩៥ លោក សុ៊ន ប៊ុនរិទ្ធ ធ្លាក់ខ្លួនធ្វើជាសន្តិសុខ។

បើតាមប្រភពពីលោក ថន ផន (Thorn Phorn) បានទម្លាយឲ្យដឹងថា កាលពីថ្មីៗកន្លងទៅលោកបានជួបលោក សុ៊ន ប៊ុនរិទ្ធ  ដោយចៃដន្យ នៅពេលដែលយកថវិកាទៅជូនលោក សំ វណ្ណៈ អ្នកតន្ត្រីពិកាដែលទទួលរងការគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ ២០២០។

លោកបន្តថា គាប់ជួនពេលនោះក៏បានឃើញលោក ស៊ុន ប៊ុនរិទ្ធ ដើរយួរថង់ម្ហូបដោយមើលសឹងពុំស្គាល់ ហើយលោក សំ វណ្ណៈ ប្រាប់ថា នោះជាលោក សុ៊ន ប៊ុនរិទ្ធ ។ លោកថា ដោយហេតុនេះក៏សម្ភាសន៍សំណេះសំណាលនិងផ្តល់ជូនថវិកា ៥ ម៉ឺនរៀលដល់លោក សុ៊ន ប៊ុនរិទ្ធ ហើយក៏សំណូមពរឱ្យគាត់បកស្រាយបទ អារសាច់ជូនម្តាយ បាន ២ឃ្លាដែលជាបទជយលាភីលេខ១។

លោកបន្ថែមទៀតថា បច្ចុប្បន្នលោក សុ៊ន ប៊ុនរិទ្ធ ធ្លាក់ខ្លួនមកធ្វើជាសន្តិសុខយាមផ្ទះ ហើយរឿងដែលអាណិតទៀតនោះគឺកាលពីមិនទាន់ជាសន្តិសុខគាត់ធ្លាប់ដើរស៊ីឈ្នួលរែកដីឱ្យគេទៀតផង ។ ជាមួយគ្នានេះក៏មានការលើកឡើងថាលោក សុ៊ន ប៊ុនរិទ្ធ កាលពីនៅមានជីវភាពធូធារ ជាមនុស្សម្នាក់ដែលចិត្តល្អ ស្លូតបូត និងចូលចិត្តជួយគេផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

ចុចអាន៖ លោក ហេង ឡុង៖ ខ្ញុំមិនគាំទ្រដាច់ខាតចំពោះអ្នកសិល្ប:ដែលធ្វើរឿងអត់ប្រយោជន៍មិនផ្តល់គំរូល្អសម្រាប់សង្គម

ចុចអាន៖ តារាសម្តែង វ៉ាយុ បកស្រាយពីផលប៉ះពាល់ធ្ងន់ធ្ងរដល់អាជីពសិល្បៈដោយសារផ្ទុះព័ត៌មានមិនពិតមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម