Connect with us

ជីវិតកម្សាន្ដ

ស.ស.យ.ក. ខេត្តស្វាយរៀង រៀបចំកម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២

បានផុស

នៅ

បន្ទាប់ពី​កម្មវិធី​វង់​តន្ត្រី​ខ្មែរ បានទទួល​ភាពជោគជ័យ និង​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​សិល្បករ​សិល្បការ​នី កាលពី​រដូវ​កាល​ទី​១ ក្រោម​ប្រធានបទ «​វង់ភ្លេង​ការ​សម័យបុរាណ​ខ្មែរ និង​វង់ភ្លេង​ការ​សម័យ​កណ្ដាល​ខ្មែរ កម្មវិធី​វង់​តន្ត្រី​ខ្មែរ ក៏បាន​វិល​ត្រឡប់មក​សារជាថ្មី​ម្ដងទៀត ជាមួយ​រដូវ​កាល​ទី​២ ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ «​សិល្បៈ​បុរាណ​ចម្រុះ​» ក្នុង​គោលបំណង​ចូលរួម​លើកកម្ពស់ និង​ផ្សព្វផ្សាយ​ឧបករណ៍​តន្ត្រី​ខ្មែរ​គ្រប់​ទម្រង់ និង សិល្បៈ​បុរាណ​គ្រប់​ប្រភេទ ដែលជា​អត្តសញ្ញាណ​ជាតិ។

​កម្មវិធី​នេះ ត្រូវ​បាន​បង្កើត និង​រៀបចំឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង និង​គាំទ្រ​ដោយ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​សមាគម​មិត្ត តន្ត្រីករ​។ កម្មវិធី​ប្រកួត​វង់​តន្ត្រី​ខ្មែរ​រដូវ​កាល​ទី​២​នេះ​ផងដែរ គឺ​រៀបចំឡើង​ក្នុង​គោលបំណង លើកកម្ពស់ និង​ផ្សព្វផ្សាយ​ឧបករណ៍​តន្ត្រី​ខ្មែរ​គ្រប់​ទម្រង់ និង​សិល្បៈ​បុរាណ​គ្រប់​ប្រភេទ ដែល​ឆ្លុះបញ្ចាំង​ពី​អត្តសញ្ញាណ​ជាតិខ្មែរ​យើង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​គឺជា​ឱកាស​ពិសេស​សម្រាប់​បេក្ខជន បេក្ខ​នារី និង ប្អូន​កុមារ​តូចៗ ជា​ទោល ឬក៏​ជា​ក្រុម ទាំង ២៥ រាជធានី​-​ខេត្ត ក្នុងប្រទេស​កម្ពុជា ដែលមាន​ទេពកោសល្យ​សិល្បៈ​បុរាណ បានបង្ហាញ​សមត្ថភាព របស់គាត់​។

​ក្នុង​ដំណើរការ​នៃ​ការប្រកួត​នេះ​ផងដែរ កម្មវិធី​វង់​តន្ត្រី​ខ្មែរ​រដូវ​កាល​ទី​២ នឹងមាន​ការចូល​ធ្វើជា​គណៈកម្មការ ពី​សំណាក់​សាស្ត្រ​ចា​រ្យ​ផ្នែក​សិល្បៈ​ចំនួន​បួនរូប ដែលមាន​បទពិសោធន៍​រាប់សិប​ទសវត្ស នៅក្នុង​វិស័យ​សិល្បៈ​បុរាណ ដូចជា​៖

•​ ​ឯកឧត្តម​បណ្ឌិត​សាស្ត្រាចារ្យ យន់ ខៀន ឯកទេស​តន្ត្រី​ខ្មែរ

•​ ​លោកស្រី​សាស្ត្រាចារ្យ អ៊ុក សុ​ផា ឯកទេស​ចម្រៀង​អា​យ៉ៃ និង​ចម្រៀង​ចាប៉ី

•​ ​ឯកឧត្តម ព្រឿង ឈាង ឯកទេស​របាំ​បុរាណ របាំ​ប្រជាប្រិយ និង​ល្ខោនខោល

•​ ​លោកស្រី​សាស្ត្រ​ចា​រ្យ អ៊ុយ លតា​វណ្ណ ឯកទេស​ចម្រៀង​យីកេ និង ចម្រៀង​បាសាក់

​ចំពោះ​ការចូលរួម​ប្រកួត បងប្អូន​ត្រូវ​ផ្ញើ​វីដេអូ​សម្តែង​របស់ខ្លួន និង​ថ្លៃ​ចូលរួម​ប្រកួត​តម្លៃ​ត្រឹម ១​ម៉ឺន​រៀល​តែប៉ុណ្ណោះ មកកាន់​ទំព័រ​ហ្វេ​ស​បុក​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង (UYFC Svay Rieng Province – សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​) ឬក៏​តេ​លេ​ក្រាម​របស់​កម្មវិធី​វង់​តន្ត្រី​ខ្មែរ តាមរយៈ​លេខ​ទូរស័ព្ទ (099 914 121 / 098 914 121)​។ ចំពោះ​កុមារ​តូចៗ និង​ជនពិការ ត្រូវបាន​លើកទឹកចិត្ត​។

​គួរ​បញ្ជាក់ថា កម្មវិធី​វង់​តន្ត្រី​ខ្មែរ​រដូវ​កាល​ទី​២​នេះ នឹង​ចាប់ផ្តើម​ទទួល​វីដេអូ​ប្រកួត ចាប់ពី​ថ្ងៃនេះ​តទៅ រហូតដល់​ថ្ងៃទី​១៤ ខែ កក្កដា ឆ្នាំ​២០២១​។​

​ចំពោះ​ជយលាភី​លេខ ១ លេខ​២ និង លេខ​៣ នឹង​ទទួលបាន​ទឹកប្រាក់​រង្វាន់​ដូចជា​៖

-​ជយលាភី​លេខ​១៖ ១២,០០០,០០០​រៀល​

-​ជយលាភី​លេខ​២៖ ៨,០០០,០០០​រៀល​

-​ជយលាភី​លេខ​៣៖ ៤,០០០,០០០ រៀល​។​

*​សម្រាប់​ព័ត៌មាន​លំអិត​សូម​ទាក់ទង​មកកាន់​លេខ​ទូរស័ព្ទ 099 914 121 / 098 914 121 ហើយ​និង មានការ​ផ្សាយ​ផ្ទាល់​តាមរយៈ​ទូរទស្សន៍ BTV ផងដែរ​។​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម