Connect with us

ជីវិតកម្សាន្ដ

ចូលរួម​អបអរ UEFA EURO 2020​ជាមួយ HEINEKEN ទាំងអស់គ្នា​!

បានផុស

នៅ

​បន្ទាប់ពី​បញ្ចប់​រដូវ​កាល​ដ៏​អស្ចារ្យ​ការប្រកួត​បាល់ទាត់ UEFA Champions League កាលពី​ខែ​មុន ក្រុមហ៊ុនស្រា​បៀរ Heineken® នៅតែ​បន្ដ​ផ្ដល់ជូន នូវ​បទពិសោធន៍​តាមដាន​ការប្រកួត​បាល់ទាត់​លំដាប់​ថ្នាក់​ពិភពលោក​មួយ​ផ្សេងទៀត ដល់​អ្នកគាំទ្រ​របស់ខ្លួន គឺ​ការប្រកួត UEFA EURO 2020​។ ក្នុងនាម​ជា​អ្នក​ឧបត្ថម្ភ​ធំ​ថ្នាក់​អន្ដរជាតិ​ផ្លូវការ​ប្រចាំ​តំបន់​អឺរ៉ុប UEFA EURO 2020 ក្រុមហ៊ុនស្រា​បៀរ Heineken® សូម​អញ្ជើញ​អ្នកគាំទ្រ​វិស័យ​បាល់ទាត់​កម្ពុជា​ ដែល​ទន្ទឹងរង់ចាំ​យូរ​មកហើយ​ចូលរួម​ទស្សនា ការប្រកួត​បាល់ទាត់​ដ៏​ស្វិតស្វាញ​លំដាប់ថ្នាក់​ពិភពលោក​មួយ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាការ​ចាប់ផ្ដើម​យុទ្ធនាការ​នេះ ក្រុមហ៊ុនស្រា​បៀរ Heineken® សូម​ណែនាំ​នូវ​យុទ្ធនាការ​ជាស​កល​រប​ស់​ខ្លួន គឺ «​រីករាយ​ជាមួយ​ភាពជា​ដៃគូ​ប្រកួត​» (“Enjoy the Rivalry”) ដែលមាន​ជា​វីដេអូ​ផ្សាយពាណិជ្ជកម្ម​(TVC) ពិសេស សម្រាប់​ទស្សនិកជន​ដែល​គាំទ្រ​ការប្រកួត​ដ៏​ខ្លាំងក្លា រវាង​ក្រុមបាល់ទាត់​នៅ​តំបន់​អឺរ៉ុប​ដែល​ខ្លួន​ពេញចិត្ត​ប្រកបដោយ​ការទទួលខុសត្រូវ ដោយ​ភាព​ស្រស់ស្រាយ ។​

UEFA EURO 2020 នឹងត្រូវ​រៀបចំឡើង​ដោយ​ប្រទេស​ចំនួន ១១ ជា​លើកដំបូង ដើម្បី​អបអរ​ខួប ៦០ ឆ្នាំ​នៃ​ការប្រកួត ដោយ​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ប្រព្រឹត្ត​នៅ​កីឡាដ្ឋាន Wembley នៅ​ទីក្រុង​ឡុង​ដ៏​។ ការប្រកួត​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ១២ ខែមិថុនា​វេលា​ម៉ោង ២ ទៀបភ្លឺ (​ម៉ោង​នៅ​កម្ពុជា​) រហូតដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី ១២ ខែកក្កដា​វេលា​ម៉ោង ២ ទៀបភ្លឺ ដោយមាន​ប្រទេស​ចំនួន ២៤ តស៊ូ​ដណ្តើមយក​ឋានៈ​ជា ជើងឯក​អឺរ៉ូ ២០២០ ។​

​លោក Loic de Laubriere ប្រធាន​ផ្នែក​ទីផ្សារ នៃ​ក្រុមហ៊ុន HEINEKEN Cambodia បាន​មានប្រសាសន៍ថា “​យើង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​បំពេញចិត្ត​អតិថិជន​របស់​យើង ។ យើង​ដឹងថា​ប្រជាជន​កម្ពុជា គាំទ្រ​យ៉ាងខ្លាំង​ទៅលើ​វិស័យ​បាល់ទាត់ ហើយ​ក្រុមហ៊ុនស្រា​បៀរ Heineken® ក៏​ទទួលស្គាល់​ដូចគ្នា​ដែរ​។ ដូច្នេះ យើង​ពិតជា​រំភើប​ណាស់​ដែល​នាំមក​ជូន​ដល់​អតិថិជន​របស់​យើង​នូវ​ការប្រកួត​បាល់ទាត់​លំដាប់​ថ្នាក់ ពិភពលោក​ចំនួន​២ គឺ UEFA Champions League និង UEFA EURO 2020”​។​

​ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​៣១ ខែ​កក្ដ​ដា រាល់​ការបញ្ជាទិញ ស្រា​បៀរ Heineken® ឈុត ១២​កំប៉ុង ចំនួន ១​កេស និង​ទទួលបាន​ដប​ទឹក និង​មួក Heineken® EURO មួយ​ដែល​ផលិត​ចេញ​មាន​ចំនួន​កំណត់​។ ប្រូ​ម៉ូ​សិន​នេះ​មានតែ​នៅលើ​ការបញ្ជាទិញ​អន​ឡាញ តាម​សេវា​ដឹក​ដល់ផ្ទះ រួមមាន Nham24, Grab, Muuve និង foodpanda ព្រមទាំង​តាម​បណ្តា​ផ្សារ​ទំនើប​Fairplus​មួយចំនួន​។​

​លើសពីនេះ ទិញ ស្រា​បៀរ Heineken® កេស ២៤​កំប៉ុង​ឬ​ដប ចំនួន​១​កេស ពី​ផ្សារ​ទំនើប​អ៉ី​អន​ម៉​ល ទាំងពីរ​សាខា ឬ​ផ្សារ​ទំនើប​ម៉ាក្រូ នឹង​ទទួលបាន​ដប​ទឹក Heineken® EURO ដ៏​ស្រស់ស្អាត​។ បើ​លោក​អ្នកទិញ​នូវ ស្រា​បៀរ Heineken® ៦​កំប៉ុង​ឬ​ដប​ក្នុង​មួយ​យួរ ពី Smileshop KIWI AEONMaxValue ឬ Circle K ក៏​នឹង​ទទួលបាន​មួក Heineken® EURO ជា​កាដូ​បន្ថែម​ផងដែរ​។​

​ប្រសិនបើ​លោកអ្នក​គាំទ្រ​ចង់​ទស្សនា​ការប្រកួត EURO រដូវ​កាល​នេះ​នៅតាម​ភោជនីយដ្ឋាន​ណាមួយ​ដែលជា​ដៃគូ​របស់​ស្រា​បៀរ Heineken® ក្នុង​រាជធានី​ភ្នំពេញ​នោះ​នឹងមាន​ប្រូ​ម៉ូ​សិន ដោយ​ផ្ដល់ជូន​នូវ​អាវយឺត Heineken® EURO ដែល​ផលិត​ចេញ​មានកំណត់ ជាមួយ​ការ​រចនា ដ៏​ទាក់ទាញ​ចំនួន ៥​ម៉ូត​ផ្សេងគ្នា​។ ក្រុមហ៊ុនស្រា​បៀរ Heineken® លើកទឹកចិត្ត​ដល់​ទស្សនិកជន​ឱ្យ គាំទ្រ​ការប្រកួត​ដោយ​ទំនួល​ខុសត្រូវ និង​រក្សា​គម្លាត​ជានិច្ច នៅពេល​ចេញទៅ​ទីសាធារណៈ​ផ្សេងៗ​។ ហើយ​សូម​ចងចាំ​ថា បើ​ពិសា​គ្រឿង​ស្រវឹង សូមកុំ​បើកបរ​។

​ដើម្បី​ដឹង​ព័ត៌មាន​លម្អិត​អំពី​យុទ្ធនាការ និង​ប្រូ​ម៉ូ​សិន​របស់​Heineken® នៅ​កម្ពុជា សូម​តាមដាន Facebook page: របស់​យើង ខ្ញុំ​តាម​៖ www.facebook.com/heineken៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម