ជីវិតកម្សាន្ដ
រឿងរ៉ាវ ៥ យ៉ាងដែលអ្នកគាំទ្រមិនធ្លាប់បានដឹងពីតួប្រុស It’s Okay to Not Be Okay
Kim Soo Hyun ជាតារាសម្ដែងឆ្នើមមួយរូបដែលបានឆក់យកដួងចិត្តអ្នកគាំទ្រពាសពេញពិភពលោក ជាមួយនឹងទេពកោសល្យដ៏ទាក់ទាញរបស់លោក។
ចំពោះទស្សនិកជនធ្លាប់តែតាមដានរឿងភាគកូរ៉េរបស់តារាប្រុសរូបនេះ មានដឹងពីរឿងរ៉ាវពិសេសពីលោកថា មានអ្វីខ្លះឬអត់?
នេះជារឿង ៥ យ៉ាងដែលគួរដឹងពីកំពូលតារាសម្ដែង Kim Soo Hyun ៖
១. លោកទទួលបានពានរង្វាន់ជាច្រើនសឹងតែគ្រប់រឿង

មិនមែនជារឿងចម្លែកទេដែល Soo Hyun ឈ្នះពានរង្វាន់ជាតារាសម្ដែងបានច្រើនស្ទីល និងមានប្រជាប្រិយភាពក្នុងអាជីពរបស់ខ្លួន។ ស្នាដៃមួយចំនួនរបស់លោករួមមាន តារាសម្ដែងឆ្នើមនៅក្នុងភាពយន្តភាគរឿង “Moon Embracing The Sun” កាលពីឆ្នាំ ២០១២ ។
ឆ្នាំ ២០១៣ លោកបានឈ្នះពានរង្វាន់ភាគយន្តល្អបំផុតនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់សិល្បៈ Baeksang លើកទី ៤៨ និងជាតារាសម្ដែងល្អបំផុតសម្រាប់ខ្សែភាពយន្តខ្នាតធំ “Secretly greatl” ។ លោកក៏ទទួលបានពានផ្ទួនៗនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Grand Bell លើកទី ៥០ និងពានរង្វាន់ Baeksang សិល្បៈលើកទី ៥០ ដូចគ្នា រួមជាមួយកម្មវិធីប្រគល់រង្វាន់ធំ (Daesang) ជាប់គ្នានៅឯមហោស្រពភាពយន្តកូរ៉េលើកទី ៧ និងទី ៨ ក្នុងរឿង “My Love from the Star” ពីផលិតករថែមទៀត។
២. លោកត្រូវបានគេស្គាល់ជាអធិរាជភាពយន្តរបស់កូរ៉េខាងត្បូង

ក្រោយសម្ដែងនៅក្នុងរឿង “ Moon Embracing the Sun” តួឯករូបនេះមានមុខនៅលើផលិតផលចំនួន ១៧ ផ្សេងៗគ្នា ចាប់ពីភោជនីយដ្ឋានរហូតដល់ស្រាបៀ និងឧបករណ៍អេឡិចត្រូនិកក្នុងពេលតែមួយ។
បន្ទាប់មកទៀត នៅពេលរឿង “My Love from the Star” បានផ្ទុះប្រជាប្រិយភាពនៅក្នុងទ្វីបអាស៊ី លោកក៏ចាប់ផ្ដើមមានកិច្ចព្រមព្រៀងយល់ព្រមក្នុងស្រុកនិងអន្តរជាតិចំនួន ៣៥ បន្ថែមទៀត នៅក្នុងឆ្នាំ ២០១៤ ។
៣. លោកឈរជើងនៅ DMZ កំឡុងពេលយោធា

Soo Hyun ជាសិក្ខាកាមឆ្នើមក្នុងកំឡុងពេលហ្វឹកហាត់ លោកត្រូវបានចាត់តាំងឱ្យទៅកងវរសេនាតូចឈ្លបយកការណ៍លេខ ១ ដែលមានទីតាំងនៅតំបន់ DMZ ឬតំបន់គ្មានយោធារវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង។ ផ្នែកមួយនៃភារកិច្ចរបស់លោករួមមាន ការល្បាតតំបន់នោះ និងស្វែងរកការវាយឆ្មក់របស់សត្រូវ រួមទាំងស្វែងរកមីនសកម្មដែរ។
៤. មានសំឡេងល្អពីកំណើត

Soo Hyun បានសិក្សាចម្រៀងនិងរាំអស់រយៈពេល ៣ ខែនៅផលិតកម្ម JYP Entertainment ដែលជាទ្រនំរបស់ក្រុម K-pop ដូចជា TWICE និង Got7 ដែរ។ ក្នុងនោះចម្រៀងក្នុងរឿង “ Dream High” ជាបទចម្រៀងរបស់លោក ហើយលោកក៏មានបទជាច្រើននៅក្នុងរឿងភាគមួយចំនួនដែរ។
៥. ជាមនុស្សដែលនិយមប្រើដៃឆ្វេង

បន្ទាប់ពីអ្នកគាំទ្របានឃើញ Soo Hyun ចុះហត្ថលេខាដោយប្រើដៃឆ្វេងនៅក្នុងកម្មវិធីមួយ លោកនិយាយថា លោកពិបាកនឹងប្រើដៃស្ដាំណាស់ ហើយលោកបានហ្វឹកហាត់ខ្លាំងណាស់ដើម្បីប្រើដៃស្ដាំបានស្ទាត់ក្នុងរឿង “My Love from the Star” ។
យ៉ាងណា បច្ចុប្បន្ននេះ លោកអាចប្រើដៃទាំងសងខាងបានល្អដូចគ្នា ហើយថែមទាំងអាចកាន់វត្ថុផ្សេង”បានស្ទាត់ដោយប្រើដៃស្កាំដូចមនុស្សទូទៅ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ មេរៀនជីវិតល្អៗពីភាពយន្តភាគ “Crash Landing On You” សម្រាប់យុវវ័យ
ចុចអាន៖ ហេតុអ្វី Jun Ji-hyun អាចក្ដោបតំណែងជាតារាស្រីជួរមុខរបស់កូរ៉េខាងត្បូង?
-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
នយោបាយ១ ថ្ងៃ agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


