Connect with us

ជីវិតកម្សាន្ដ

ហេតុអ្វី Jun Ji-hyun អាចក្ដោបតំណែងជាតារាស្រីជួរមុខរបស់កូរ៉េខាងត្បូង?

បានផុស

នៅ

Jun Ji-hyun ជាតារាសម្ដែងស្រីល្បីល្បាញបំផុតប្រចាំកូរ៉េខាងត្បូង។ កេរ្តិ៍ឈ្មោះរបស់នាងផ្តើមសុះសាយតាំងពីឆ្នាំ ២០០១ ជាមួយខ្សែភាពយន្តភាគរឿង My Sassy Girl និង ខ្សែភាពយន្តខ្នាតធំផ្សេងទៀតជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែកលើទិន្នន័យដែលប្រមូលបានដោយ The Toplists តួឯកស្រីរឿង សង្សារខ្ញុំជាមនុស្សភពផ្កាយ ស៊ីថ្លៃ ៨៤,០០០ ដុល្លារអាមេរិកក្នុងមួយភាគ និងជាមធ្យម ១, ៦០០,​០០០ ដុល្លារក្នុងមួយរឿងភាគពេញ។

តាមការអះអាង The Toplists ឃើញថា Jun Ji-hyun កើបចំណូលបានមិនតិចទេ ក្នុងអាជីពជាតារាសម្ដែងរបស់ខ្លួនរយៈពេល ២០ ឆ្នាំកន្លងមក។

តើតារាស្រីជួរមុខកូរ៉េខាងត្បូងរូបនេះរកប្រាក់បានរាប់លានតាមរបៀបណា?

តួឯករឿង Legend of the Blue Sea បានចាប់ផ្តើមអាជីពសិល្បៈដំបូងជាតារាម៉ូឌែល ដោយមានមិត្តភក្តិណែនាំទៅថតរូបឲ្យគេ។ នាងបង្ហាញខ្លួនលើកទីមួយនៅលើគម្របទស្សនាវដ្តី Ecole។

ក្នុងឆ្នាំ ២០០១ ម៉ូឌែលរូបនេះមានភាពលេចធ្លោក្នុងឆាកអន្តរជាតិ ដោយបានដើរតួឯកក្នុងរឿង My Sassy Girl ជាខ្សែភាពយន្តកូរ៉េដែលរកចំណូលបានខ្ពស់បំផុតមិនធ្លាប់មាន។

Ji-hyun ត្រូវបានក្រុមហ៊ុនហូលីវូដហៅថតរឿង Blood: The Last Vampire ដែលបានបង្កើតប្រវត្តិសាស្ត្រជាតារាស្រីកូរ៉េដំបូងគេលេចមុខលើទំព័រទស្សនាវដ្ដីអាមេរិក​ US Vugue ។ ក្រោយពីវិលត្រឡប់ទៅប្រទេសកូរ៉េវិញ នាងទទួលសម្តែងនៅក្នុង រឿង The Thieves ដែលជាខ្សែភាពយន្តរកចំណូលបានខ្ពស់បំផុតរបស់ប្រទេស ដោយរកបាន ៨៦ លានដុល្លារអាមេរិកនៅ Box Office។

ក្រោយពីសម្ដែងក្នុងខ្សែភាពយន្តនិងបង្ហាញខ្លួនផ្សាយពាណិជ្ជកម្មអស់រយៈពេល ៦ ឆ្នាំ Ji-hyun ចាប់ផ្តើមវិនិយោគប្រាក់ចំណូលក្នុងវិស័យអចលនទ្រព្យ។ យោងតាម Soompi បានឲ្យដឹងថា នាងបានទិញអាគារកំពស់ ៥ ជាន់តម្លៃ ៧.១ លានដុល្លារអាមេរិកនៅទីក្រុងសេអ៊ូល កាលពីខែតុលា ឆ្នាំ ២០០៧ ។ នាងបន្តការវិនិយោគលើអចលនទ្រព្យជាហូរហែ។ នៅខែមេសា ឆ្នាំ ២០១៣ តារាស្រីរូបនេះបានទិញអគារ ២ ជាន់ដែលមានតម្លៃ ៤.៨ លានដុល្លារ។

នៅខែកុម្ភៈ ឆ្នាំ ២០១៤ តារាបង្ហាញម៉ូដរូបនេះ បង្ហាញខ្លួនជាម្ចាស់អគារមួយមានតម្លៃទីផ្សារ ១៤ លានដុល្លារអាមេរិក។ ៤ ខែក្រោយ នាងបានទិញអគារមួយទៀតតម្លៃ ៦.២ លានដុល្លារ។ មកដល់ខែឧសភា ឆ្នាំ ២០១៥ Ji-hyun បានទិញអគារកម្ពស់ ២ ជាន់បន្ថែមក្នុងតម្លៃ ៣.៦ លានដុល្លារអាមេរិក។

នៅចុងឆ្នាំ ២០១៦ ភាពយន្តភាគ The Legend of the Blue Sea ទទួលបានជោគជ័យ ជាហេតុធ្វើឲ្យតួឯករឿងនេះបន្ថែមទ្រព្យសម្បត្តិមួយកម្រិតទៀត។ ប្រភពពី Soompi បានរាយការណ៍ថា នាងបានថតពាណិជ្ជកម្មចំនួន ១៤ ដោយរកចំណូលបាន ១១.៩ លានដុល្លារ។ នាងស៊ីថ្លៃមួយពាណិជ្ជកម្ម ៨៥២,០០០ ដុល្លារនិង ៨៥,២០០ ដុល្លារក្នុងមួយភាគនៃរឿងពេញ។

ក្រោយមក នៅក្នុងឆ្នាំ ២០១៧ Jun Ji-hyun បានធ្វើការវិនិយោគខ្ពស់បំផុតក្នុងតម្លៃ ២៨.៥ លានដុល្លារដោយបង់ជាសាច់ប្រាក់សុទ្ធ ធ្វើឲ្យនាងចំណេញវិញកប់ក្ដោឯណោះ។

ត្បិតតែតារាស្រីវ័យ ៣៨ ឆ្នាំរូបនេះ រកស៊ីវិស័យអចលនទ្រព្យមមាញឹកក៏ដោយ នាងក៏បានបរិច្ចាគប្រាក់ដល់សប្បុរសធម៌ផងដែរ។ ក្នុងខែមិថុនាឆ្នាំ ២០១៥ Ji-hyun បានបរិច្ចាគថវិកាចំនួន ៤៤២,៨៣០ ដុល្លារអាមេរិកដល់កុមារដែលកំព្រាឪពុក និងបានបរិច្ចាគអាហារថ្ងៃត្រង់ចំនួន ៥០០ ប្រអប់ដល់គ្រួសារក្រីក្រថែមទៀត។ នៅអំឡុងផ្ទុះវីរុសកូវីដ១៩ កាលពីដើមឆ្នាំ ២០២០ នាងបរិច្ចាគប្រាក់ ៨៤,០០០ ដុល្លារអាមេរិកជូនអ្នកជំងឺ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ SCMP

ចុចអាន៖ Angelababy​ ចែក​រំលែក​បទពិសោធន៍​តស៊ូ​ស្វិតស្វាញចេញ​រក​ប្រាក់​តាំង​ពី​អាយុ ១៥ ឆ្នាំ

ចុចអាន៖ មកស្គាល់កំពូលកាយវប្បកម្ម សង្ហារ ក្មេង និងស៊ិចស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម