Connect with us

ជីវិតកម្សាន្ដ

សរសើរ​ទឹកចិត្ត​! ឆុន បា​លូ សុខចិត្ត​ទម្លាក់​ចោល​សិល្បៈ​ចូលរួម​ការងារ​សង្គម​អំឡុង​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ ៖ តារាចម្រៀង​និង​ជា​អតីត​បេក្ខភាព​កម្មវិធី​X Factor​លោក ឆុន បា​លូ ស្រប​ពេល​បច្ចុប្បន្ន​កំពុង​នឹង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​ គេ​ឃើញ​លោក​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ក្រុមគ្រូពេទ្យ​តាម​សកម្មភាព​នៃ​ការ​ចាក់​វ៉ាកសាំង​ជូន​ប្រជាពលរដ្ឋ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​ចូលរួម​ដោយ​ការ​ស្ម័គ្រចិត្ត​ជាមួយ​សកម្មភាព​របស់​ក្រុមគ្រូពេទ្យ​នោះ​ដែរ ​តារាចម្រៀង​លោក ឆុន បា​លូ គឺ​បាន​លះបង់​ពេលវេលា​ច្រើន​ពី​អាជីព សិល្បៈ​ហើយ​ថែមទាំង​បង្ហាញ​នូវ​ស្នាមញញឹម​ដោយ​ការ​ជឿជាក់​ដើម្បី​ជា​កម្លាំងចិត្ត​ចំពោះ​បងប្អូន​ប្រជា​ពលរដ្ឋ​ទៀត​ផង​។

លោក ឆុន បា​លូ បាន​លើក​ឡើង​ដោយ​បង្ហាញ​ស្នាម​ញញឹម​តាមរយៈ​សកម្ម​ទាំងនេះ​ថា​ “​សម្រាប់​ការ ងារ​ស្ម័គ្រចិត្ត​មួយ​នេះ​ គឺ​ពួក​ខ្ញុំ​ទាំងអស់គ្នា​ពេញចិត្ត​និង​ធ្វើជា​និច្ច​”​។ ​លោ​កថា​ធ្វើ​ការងារ​នេះ​ដោយ​ពុំ​ខ្លាច​ការ​ហត់នឿយ​ឡើយ​។​

តាម​រយៈ​នេះ​មាន​មហាជន​និង​អ្នកគាំទ្រ​ជាច្រើន​បាន​បង្ហាញ​ការ​គាំទ្រ​និង​សរសើរ​ខ្លាំង​ចំពោះ​ទឹកចិត្ត​រួម​ចំណែក​ជួយ​សង្គម​អំឡុង​វិបត្តិ​កូ​វីដ​-១៩​ កំពុង​រាតត្បាត​នា​ពេល​បច្ចុប្បន្ន​៕

ដោយ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម