Connect with us

ជីវិតកម្សាន្ដ

តារា​ខ្មែរ​ពីរ​រូប​នៅ​ក្រៅ​ប្រទេស​ចេញមុខ​និយាយ​ចំៗ​រឿង​ថៃ​សង់​ប្រាសាទ​ដូចនឹង​ប្រាសាទអង្គរវត្ត​កម្ពុជា

បានផុស

នៅ

​ភ្នំពេញ​ ៖​ ដោយ​នៅ​មិន​ស្ងៀម​ទេ​តារា​ប្រុស​-​ស្រី​ល្បីៗ​របស់​ខ្មែរ​ពីររូប​ទោះបី​ពេលនេះ​កំពុង​រស់​នៅឯ​ក្រៅប្រទេស​ក៏បាន​ចេញមុខ​ប្រតិកម្ម​ដោយ​ប្រឆាំង​ដាច់ខាត​ចំពោះ​ភាគី​ថៃ​សង់​ប្រាសាទ​ដូចនឹង​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​តារា​ប្រុស​-​ស្រី​ខ្មែរ​២​រូប ​ដែល​កំពុង​រស់នៅ​ឯនាយ​សមុទ្រ​គឺ​លោក ស៊ុ​ក សុភា​និង​អ្នកនាង សា​រ៉ា​យស​ក្កណា ក៏បាន​ចេញមុខ​ឈឺឆ្អាល​លើក​ឡើយ ចំៗ​លើ​រឿងរ៉ាវ​នេះ​ផងដែរ​។

អតីត​តារា​សម្តែង​លោក ស៊ុ​ក សុភា ដែល​បច្ចុប្បន្នកំពុងរ​ស់​នៅលើ​ទឹកដី​ប្រទេស​អូស្ត្រាលី​បាន​ថា ​«​ទឹកដី​អង្គរ​គឺជា​ទឹកដី​អច្ឆរិយ​តែមួយ​គ្មាន​ពីរ​ហើយ​ដែល​គ្មាន​ប្រទេស​មួយ​ណា​អាច​COPY​បាន​ដូច​នោះទេ ខ្ញុំ​ស្រឡាញ់​ប្រទេស CAMBODIA របស់ខ្ញុំ​»។

ចំណែក​តារា​ស្រី​អ្នកនាង សា​រ៉ា​យ សក្ក​ណា ដែល​កំពុង​រស់នៅ​ទឹកដី​អាមេរិក​ជាមួយ​ស្វាមី​និង​កូន​ក៏បាន​សរសេរ​នៅ​គណនី​របស់​ខ្លួន​ភ្ជាប់​ជាមួយ​រូប​ភាពនៅ​ប្រាសាទអង្គរវត្ត​ដែរ​ថា ​«​មិនមែន​ជោរ​តាម​គ្នា តែ​នេះ​ជា​ការ​ស្រលាញ់​ចេញពី​បេះដូង​ស្រលាញ់​អ្វី​ដែលជា​របស់​យើង​»។

ជា​ការ​ពិត​ថ្វី​ត្បិត​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ បាន​ចេញ​សេចក្ដីប្រកាស​បង្ហាញ​ពី​ការ​បកស្រាយ​របស់​ថៃ​ជុំវិញ​រឿង​កសាង​ប្រាសាទ​ដូច​អង្គរវត្ត​របស់​ខ្មែរ​ហើយ​ក្តី ​តែ​គេ​ឃើញ​មហាជន​និង​អ្នក​សិល្បៈ​មួយចំនួន​នៅតែ​សម្តែង​ការ​ព្រួយបារម្ភ​លើ​ករណីនេះ​។​ ខណៈ​បច្ចុប្បន្ន​រឿងនេះ​ក៏​នៅតែ​ជា​ប្រធានបទ​យ៉ាង​ក្ដៅគគុក​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ផង​នោះ។

នៅក្នុង​សេចក្ដីប្រកាស​របស់​ក្រសួង​វប្បធម៌​កម្ពុជា​បាន​លើក​ឡើង​អំពី​ការ​បក​ស្រាយ​របស់​ភាគី​ថៃ​ថា​ការកសាង​ប្រាសាទ​នៅ​ទឹក​ថៃ​នោះ មិនបាន​លួច​ចម្លង​ពី​ប្រាសាទ​កម្ពុជា​នោះឡើយ គឺ​សាងសង់​ឡើង​តាម​គំរូ​ប្លង់​ខ្លួនឯង និង​រចនាបថ​ប្រាសាទ​នៅក្នុង​តំបន់​នោះ​ប៉ុណ្ណោះ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ៥ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ៧ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

ព័ត៌មានជាតិ១៥ នាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ១៨ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

Sokha Hotels

ព័ត៌មានពេញនិយម