ជីវិតកម្សាន្ដ
វ័យកាន់តែជ្រេ ! គង់ សុជាតិ និង ជា វិបុល កាន់តែរឹងមាំចំណងស្នេហាទទួលបានការសរសើរពីមហាជន
ភ្នំពេញ ៖ គិតមកទល់ពេលនេះ ពិធីការិនីស្រីសម្តីចាក់ទឹកមិនលិចអ្នកនាង គង់ សុជាតិ និងស្វាមីវ័យក្មេងលោក ជា វិបុល បានភ្ជាប់ចំណងស្នេហាជាប្តី-ប្រពន្ធនឹងគ្នាមានរយៈពេល៧ឆ្នាំមកហើយខណៈដែលចំណងដៃនៃអាពាហ៍ពិពាហ៍របស់ពួកគេគឺទទួលបានកូនស្រីដ៏ស្រស់ស្អាតម្នាក់ផងនោះ។
បើតាមការកត់សម្គាល់សម្រាប់ចំណងស្នេហារវាងអ្នកនាងគង់ សុជាតិ និងលោកជា វិបុល ថ្វីត្បិតតែពួកគេមានវ័យខុសគ្នាបន្តិចពិតមែន តែកន្លងមកអ្នកទាំងពីរតែងតែបង្ហាញពីភាពរឹងមាំនៃសម្ព័ន្ធស្នេហាយ៉ាងមានសុភមង្គលនិងផ្អែមល្ហែមជាមួយគ្នាជាបន្តបន្ទាប់។ ហេតុផលនេះហើយ ទើបធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនបាននាំគ្នាលួចសរសើរហើយយល់ឃើញថា គង់ សុជាតិ និង ជា វិបុល ពិតជាគំរូល្អចំពោះអ្នកសិល្បៈឯទៀត។

ជាក់ស្តែងនាដំណើរកម្សាន្តលក្ខណៈគ្រួសារដ៏ស្រស់ស្រាយមួយគេសង្កេតឃើញអ្នកនាង គង់ សុជាតិ មិនត្រឹមតែបង្ហាញពីស្នាមញញឹមយ៉ាងមានសេចក្តីសុខនោះទេ គឺនាងថែមទាំងពោលពាក្យបង្កប់ន័យមានខ្លឹមសារស៊ីជម្រៅបញ្ជាក់ពីក្តីស្រលាញ់របស់នាងនិងស្វាមីវ័យក្មេងទៀតផង។ អ្នកនាង គង់ សុជាតិ បានរៀបរាប់ថា ជាការពិតខ្ញុំបានឆ្លៀតទៀតហើយ គឺនាំក្រុមគ្រួសារមកលំហែអារម្មណ៍បន្តិច។
ពិធីការិនីនិងជាថៅកែរូបស្រស់អ្នកនាង គង់ សុជាតិ បានលើកឡើងទៀតថា នេះគឺជាការបន្ថែមរសជាតិជីវិត ត្បិតពួកយើងរវល់បន្តិចមែន តែត្រូវតែមើលថែមនុស្សដែលយើងស្រលាញ់។ ជាមួយគ្នានៃការលើកឡើងនេះដែរ ក៏មានការលើកទឹកចិត្តថា ពិតជាគូស្នេហ៍គំរូល្អណាស់ពួកយើងស្រលាញ់ចរិតនិងពាក្យសម្តីរបស់គាត់ដែលប្រកបដោយសុជីវធម៌ល្អណាស់។

គួររម្លឹកថា គូស្នេហ៍ស្ថិតក្នុងរង្វង់សិល្បៈដូចគ្នាគឺអ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ស្របពេលដែលឈានមកដល់ថ្ងៃនៃគំរប់ខួបអាពាហ៍ពិពាហ៍រយៈពេល៧ឆ្នាំរបស់ពួកគេ កាលពីថ្មីៗកន្លងទៅនោះ អ្នកទាំងពីរក៏បានធ្វើឲ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើលនិងលួចសរសើរគ្រប់គ្នាចំពោះការរឹតចំណងស្នេហាដ៏រឹងមាំនេះផងដែរ៕
ដោយ ៖ ចាន់រ៉ា

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


