ជីវិតកម្សាន្ដ
វណ្ណដា ត្រូវបានតារាស្រីសិចស៊ី អាណារ៉ូស ប្រកាសចង់ជួបផ្ទាល់
តារាសម្តែងស្រីសិចស៊ីនិងល្បី នៅលើបណ្តាញសង្គមហ្វេសប៊ុក តាមរយៈរឿងអាស្រូវមួយចំនួនកញ្ញាអាណារ៉ូស បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំង ខណៈនៅសុខៗស្រាប់តែតារាស្រីរូបនេះ ចេញមុខប្រកាសក្តែងៗបង្ហាញពីគោលបំណង ចង់ជួបផ្ទាល់ជាមួយតារាចម្រៀងរ៉េប វណ្ណដា ដោយបើកចំហ។


ការប្រកាសរបស់តារាស្រីសម្បូរសាច់ដើមទ្រូងកញ្ញា អាណារ៉ូស ពេលនេះកំពុងក្លាយជាប្រធានបទក្តៅ សម្រាប់ការចង់ដឹងពីសំណាក់មហាជននិងអ្នកគាំទ្រជាច្រើន។ ចេតនាដែល អាណារ៉ូស ទម្លាយពេលនេះគេមិនពុំដឹងថា នាងមានរឿងអ្វីជាមួយបុរសសង្ហាលោក វណ្ណដា នៅឡើយទេ?។ ដើម្បីឆ្លើយតបនឹងសំនួររបស់អ្នកគាំទ្រហើយទស្សនិកជនតារាស្រីកញ្ញា អាណារ៉ូស បានថ្លែងប្រាប់ឲ្យដឹងថា គោលបំណងដែលនាងចង់ជួប វណ្ណដា ក៏ព្រោះតែកន្លងមកមានគេបានយករូបភាពនាងទៅកាត់តភ្ជាប់ជាមួយ វណ្ណដា រួចធ្វើការបង្ហោះនៅលើបណ្តាញសង្គម។ អាណារ៉ូស បាននិយាយថា ដោយសារគេកាត់តនាងខ្ញុំដាក់ វណ្ណដា ច្រើនពេកឥឡូវនាងខ្ញុំ រ៉ូសចង់ជួប វណ្ណដា។ តារាស្រីកញ្ញា អាណារ៉ូស បាននិយាយបន្តទៀតថា ខ្ញុំចង់ដឹងថាមុខ វណ្ណដា នៅខាងក្រៅបែបណា ហើយជួបនេះ ក្នុងន័យ វណ្ណដា ជាសិល្បៈរៀមច្បងទេចាស ហើយ វណ្ណដា បើបានឃើញជួយទាក់ទងមករ៉ូសផងចា ។ ហើយដឹងមិចបានខ្ញុំចង់ជួប វណ្ណដា អត់? ដោយសារ វណ្ណដា ចេះធ្វើបុណ្យធ្វើសប្បុរសធម៌ទើប រ៉ូស ចង់ជួបមិនមែនលំៗទេចា។


តារាសម្តែងស្រីកញ្ញា អាណារ៉ូស ត្រូវបានគេកត់សម្គាល់ថា បន្ទាប់ពីចូលប្រឡូកសិល្បៈមានរយៈពេលប្រមាណ២ឬ៣ឆ្នាំមកនេះ ឃើញថា ប្រជាប្រិយភាពរបស់នាង ហាក់មានភាពរីកចម្រើនគួរសម ពិសេសគួបផ្សំនឹងរឿងរ៉ាវអាស្រូវផ្ទាល់ខ្លួនមួយចំនួន។ ប៉ុន្តែដោយសារ ទង្វើរល្អក្នុងការងារជួយសង្គម នូវការចែករំលែកក្តីស្រលាញ់ជួនចាស់ជរា កុមារកំព្រា និងពលរដ្ឋខ្វះខាតនោះទើប អាណារ៉ូស នៅតែរក្សាបានទីផ្សារសិល្បៈ៕










អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ វ៉ាន់ នីឡា ជួយសម្រេចបំណងកុមារី យ៉ង់ ស្រីនីត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


