Connect with us

ជីវិតកម្សាន្ដ

​អ្នកនិពន្ធ Tho Meet ម្តងនេះ​ធ្វើ ឲ្យសិរីមន្ត​កាន់តែ​ប្លែក​រសជាតិ​ខ្លាំង!

បានផុស

នៅ

ភ្នំពេញ ៖ កាន់តែ​បន្ថែម​រសជាតិ​ថ្មី​ទៀត​ហើយដោយ លោក Tho Meet អ្នកនិពន្ធ​របស់​ហង្ស​មាស​បាន​និពន្ធ​ឲ្យ​តារាចម្រៀង ក្នុង​ផលិតកម្ម​ស្ទើរ​គ្រប់​គ្នា​អស់​ហើយ លើក​នេះ​បាន​ឈាន​មក​ដល់​តារា​ចម្រៀង ខេមរៈ​សិរីមន្ត ដែលអ្នក​និពន្ធ បាន​ដាក់​រសជាតិ​ថ្មី​ឲ្យ​តារាចម្រៀង​ប្លែក​ឡើង​ស្រទន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​មិន​មែន​ជា​លើក​ទី១ ទេ​ដែល​Tho Meet បាន បញ្ចេញ ​បទ​ឲ្យ​កំពូល​តារា​របស់​ហង្ស​មាស​ដែល កាល​ពី​សប្ដាហ៍​មុន​លោក ទើប បញ្ចេញ បទ ច​ម្រៀង​មួយ បទ​មាន​ចំណងជើង​ថា “​ហីៗ​” ដែរ ថែម ទាំង​ទទួល​បាន​ការ​គាំទ្រច្រើន ទៀត​។ ដោយឡែក សប្ដាហ៍ នេះ លោក បញ្ចេញ មួយ បទ បន្ថែម ទៀត មាន ចំណង ជើ ង​ថា “​នឹក បង ខ្លះ ទេ​!”​។

​អ្វី​ដែលគួរចាប់​អារម្មណ៍​នេះ គឺ ជា​រសជាតិ​ថ្មី​របស់​ខេមរៈ​សិរីមន្ត តារា​ចម្រៀង​ដែល​មាន សក្ដានុពល សម្រាប់​បទចម្រៀង ប្រភេទ​តុង​ខ្ពស់​ៗ ពោល​គឺ​បទ​នេះ​ជា បទ​មនោសញ្ចេតនា កាយវិការ ស្រទន់ និង ទន់ភ្លន់​កម្រ​ប្រទះ​សម្រាប់ តារា​ចម្រៀង​មក​ពី ខេត្ត កំពង់ចាម​។ បន្ថែមពី​លើនេះ បទចម្រៀង មាន​ទាំង​ការ​ច្រៀង ជា​ភាសាថៃ ថែមទៀត​ដែល ជាបទ​ពិសោធន៍​ដំបូង​របស់ សិរីមន្ត​។

Tho Meet​បញ្ជាក់​ថា​ នេះ​ជា​បទ​សម្រាំង មួយ​បទ​ដែល​លោក​បាន​ធ្វើ​សម្រាប់​តារាចម្រៀង ប្រុស​។​ដូច្នេះ​ហើយ ទើប​លោក បាន​ដាក់​បញ្ចូល នូវ​រសជាតិ​ថ្មី​មួយ​សម្រាប់​លោក ខេមរៈ សិរីមន្ត ហើយ ជា លទ្ធផល​បទចម្រៀង នេះ​បាននឹងកំពុង ទទួល​បាន​ការ​ចាប់​អារម្មណ៍​និង មាន​ការ​លើកទឹកចិត្ត ច្រើន ពី ប្រិយ​មិត្ត​របស់​តារាចម្រៀង​ពិសេស សរសើរ លើ​ការ​ផ្លាស់​ប្ដូរ ស្ទីល របស់​តារា​ចម្រៀង និង រសជាតិ នៃ បទចម្រៀង​ថា​ថ្មី និង ប្លែក រហូត។

​លោក ខេមរៈ សិរីមន្ត តែង​ខ្លួន​ស្អាត​ជា​យុវវ័យ​មួយ រូប​ចាប់ ដៃគូ​សម្ដែង​ជា​ថ្មី ជាមួយ​ណិ​ប ព្រំ​រិ​ទ្ធិ​ការ តា រា​ស្រី​ដ៏​ស្រស់​ស្អាត​កំពុង​ពេញនិយម​។ ត្បិត​ថា ម្នាក់​មាន កូន​ដល់​៣​នាក់​ម្នាក់ ជា នារី ក្រមុំ វ័យ ក្មេង ខ្ចី​ប៉ុន្តែ ពួកគេ​សម្ដែង​រួមគ្នា​សមមើល ទៅ ដូច​គូសង្សារ​យុវ​វ័យ​ដ៏​ផ្អែមល្ហែម​មួយគូ​។

អ្នកនិពន្ធ​បញ្ជាក់​ថា​ លោក​នៅ​មាន​របស់​ប្លែក​ទៀត​ទុក​ជូន​តារាចម្រៀង វាយ លុក ទីផ្សារ​ក៏​ដូច​ជា ទម្លុះ​ដួង​ចិត្ត​របស់​ទស្សនិកជន​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម