Connect with us

ជីវិតកម្សាន្ដ

តួឯកស្រីរឿង ទុំទាវ កំពុងចាយជីវិតរស់នៅយ៉ាងមានសុភមង្គលជាមួយស្វាមីឯក្រៅប្រទេស​

បានផុស

នៅ

អ្នកនាង ដាញ់ ម៉ូ​នី​កា គឺជា​អតីត​តារា​ស​ម្តែង​ស្រី​ដែល​ធ្លាប់​ទទួលបាន​ការគាំទ្រ​ច្រើន​តាមរយៈខ្សែភាពយន្ត​រឿង ទុំ​ទាវ ។​ ប៉ុន្តែ​សាង​បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ដា​ញ់ ម៉ូ​នី​កា ក៏បាន​ដកខ្លួន​ចេញពី​វិ​ស័យ​សិល្ប​:​បន្ទាប់ពី​រៀបការ​ទៅ​រស់​ជាមួយ​ស្វាមី​នៅ​អូស្ត្រាលី​។​

តារា​ទឹកភ្នែក​ ដា​ញ់ ម៉ូ​នី​កា ក្រោយពេល​រៀបការ​ត្រូវបាន​គេ​ដឹងថា ​នាង​និង​ស្វាមី​បច្ចុប្បន្ន ​គឺ​ទទួលបាន​ចំ ណង​ដៃ​កូន​ចំនួន​២​នាក់​(​ប្រុស​១​និង​ស្រី​១)​ខណ​:ដែល​ពេលនេះ​គ្រួសារ​របស់​នាង​បានរស់នៅ​យ៉ាង​មាន​សេចក្តីសុខ​បំផុត ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួយ៉ាង​បើតាម​ប្រភព​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​បាន​បង្ហើប​ថា ​អតីត​តួឯក​ក្នុង​រឿង​ ទុំ​ទាវ រូបនេះ បច្ចុប្បន្ន​បានរស់​នៅក្នុង​ជីវភាព​យ៉ាង​សុខ​ស្រួល​ជាមួយ​ស្វាមី​។ ​ម្យ៉ាងទៀត​សម្រាប់​ភាព​ផ្អែមល្ហែម​របស់​គ្រួសារ ដាញ់ ម៉ូ​នី​កា ក៏​ទទួលបាន​ការកោតសរសើ​រ​ពី​អ្នក​សិល្ប​:​ដូចគ្នា​និង​មហាជន​ផងដែរ​។​

ដោយឡែក​បើ​កត់សម្គាល់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដាញ់ ម៉ូ​នី​កា ឯ​ណ្ណោះ​វិញ​ គេ​តែង​ស​ង្កេត​ឃើញ​នាង​បង្ហាញ​ពី​ភាព​ល្អូកល្អិន​យ៉ាង​មាន​សុភ​មង្គល​ក្នុង​គ្រួសារ​ជាមួយ​ស្វាមី​ផងដែរ​។​

គួររម្លឹកថា​ នៅក្នុង​វ័យ​២៤​ឆ្នាំ​ តារា​សម្តែងសម្បុរស្រអែម​អ្នកនាង ដា​ញ់ ម៉ូ​នី​កា បានព្រមទទួលយកនូវ អាពាហ៍ពិពាហ៍ជាមួយបុរសពោះម៉ាយអានិកជនខ្មែរ អូស្ត្រាលី គឺលោក ប៊ុន ថែ​ល ដែលមានវ័យជិត៤០ឆ្នាំ​ដែល​រៀបចំ​ធ្វើឡើង​នៅភ្នំពេញកាលពីអំឡុង​ដើម​ឆ្នាំ២០១០​។ បន្ទាប់ពីរៀបការតាមប្រពៃណីខ្មែរភ្លាម ពួក​គេក៏បានឡើង​យន្តហោះ​ពី​ស្រុក​ខ្មែរ​ឆ្ពោះទៅកាន់​ទឹកដី​អូស្ត្រាលី​តែម្តង​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២៥ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៤០ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៥៦ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម