ជីវិតកម្សាន្ដ
ប៉ូលិសចាប់ខ្លួន Chris Wu អតីតសមាជិក EXO ក្រោយទទួលបណ្ដឹង ល្បួងក្មេងស្រីយកទៅរំលោភ
សារព័ត៌មាន CNN បានរាយការណ៍ថាប៉ូលិស Chaoyang ក្នុងទីក្រុងប៉េកាំង ប្រទេសចិនបាន ចេញសេចក្ដីថ្លែងការណ៍មួយថា Chris Wu (Wu Yi-fang) តារាសញ្ជាតិ-កាណាដា មានដើមកំណើត ចិន អាយុ ៣០ឆ្នាំនិងជាអតីតក្រុម EXO របស់កូរ៉េខាងត្បូង ត្រូវបានឃុំខ្លួនភ្លាមៗ ដើម្បីសាកសួរជុំវិញការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ដោយបញ្ឆោតនារីវ័យក្មេងម្នាក់ជាច្រើនដងដើម្បីរួមភេទ។

កាលពីដើមខែ មិថុនា ឆ្នាំ នេះ អ្នកប្រើប្រាស់បណ្ដាញសង្គម A Waypua បានបង្ហោះការអះអាងថា នាងត្រូវបានគេរំលោភបំពានផ្លូវភេទ នៅពេលជានិស្សិតនៅសាកលវិទ្យាល័យទំនាក់ទំនងចិន នៅទីក្រុងប៉េកាំងខណៈកាលណោះនាងទើបតែមានអាយុ ១៧ ឆ្នាំ។ ការចោទប្រកាន់នេះបានទទួលការចាប់អារម្មណ៍យ៉ាងទូលំទូលាយ បន្ទាប់ពីផ្ដល់បទសម្ភាសន៍នៅលើគេហទំព័រ ១៦៣.com។
តួឯកប្រុសដែលដើរតួជាគ្រូថាំងចេងជំនាន់ថ្មីនេះ បានបដិសេធការចោទប្រកាន់នេះភ្លាមៗ តាមរយៈការបង្ហោះនៅលើគេហទំព័រ WayPaw ។ ចំណែកក្រុមហ៊ុនល្បីមួយនេះ បានរិះគន់ការចោទប្រកាន់នោះថា ជាការបំផ្លិចបំផ្លាញពាក្យចចាមអារ៉ាម ហើយថា Chris Wu នឹងត្រូវកាត់ទោសក្លាយជនជាប់ចោទ។

ទោះយ៉ាងណាបន្ទាប់ពីប៉ូលិសចេញសេចក្ដីថ្លែងការណ៍ការឃាត់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Chris Wu ដែលមានអ្នកតាមដានជាង ៥១ លាននាក់បានអ្នកគាំទ្រ un follow ចោលទាំងអស់។
គួរបញ្ជាក់ថា Chris Wu មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងឧស្សាហកម្មកម្សាន្តដោយសារតែលោកធ្លាប់ជាសមាជិករបស់ EXO នៅកូរ៉េខាងត្បូង មុនពេលលោកបានរំសាយលែងជាសមាជិកក្រុមចម្រៀងប្រុស ក្នុងឆ្នាំ ២០១៤ ។

Chris Wu ក៏ជាឯកអគ្គរដ្ឋទូតសម្រាប់យីហោឈានមុខគេជាច្រើនរបស់ចិន និងជាឯកអគ្គរដ្ឋទូតប្រចាំផលិតផលផ្សេងទៀត ដែលល្បីល្បាញនៅក្រៅប្រទេសផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងផ្ទាល់ខ្លួនទាំង៨ របស់កំពូលតារាក្បាច់គុនកុងហ្វូ កុំកុំ Donnie Yen
ចុចអាន៖តារាជើងចាស់ Gong Li នៅតែមានការរស់នៅបែបយុវវ័យ ក្នុងវ័យ ៥៥ ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


