ជីវិតកម្សាន្ដ
រឿងផ្ទាល់ខ្លួនទាំង៨ របស់កំពូលតារាក្បាច់គុនកុងហ្វូ កុំកុំ (Donnie Yen)
ក្រៅពីមានសមត្ថភាពសម្ដែងក្បាច់គុនដ៏ជំនាញ កំពូលតារាសម្តែងហុងកុង Donnie Yen Ji-dan ឬកុំកុំក៏ជាអ្នកលេងព្យាណូដ៏ស្ទាត់ជំនាញផងដែរ។

ក្រៅពីនោះ តារាវ័យ ៥៧ ឆ្នាំរូបនេះ មានរឿងរ៉ាវ ៨ យ៉ាងខំខាន់ផ្សេងទៀតដែលយើងមិនធ្លាប់ដឹង!
១. កុំកុំមានសញ្ជាតិពីរ ចិន-អាមេរិកាំង

កើតនៅក្វាងចូវ ប្រទេសចិន នាថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៦៣ កុំកុំបានក្លាយពលរដ្ឋអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកជាមួយគ្រួសារនៅវ័យ ១១ ឆ្នាំ និងទទួលបានសញ្ជាតិអាមេរិកាំង។ ប៉ុន្តែលោកបានប្តូរសញ្ជាតិទៅជាជនជាតិចិន-ហុងកុង វិញ ក្នុងឆ្នាំ ២០០៩ ។
លោកនិយាយថា “តាំងពីខ្ញុំនៅក្មេង ខ្ញុំដឹងថាខ្ញុំមានឈាមជ័រចិនក្នុងខ្លួន ហើយខ្ញុំត្រូវការកម្មសិទ្ធិនោះ។ ឥឡូវ ខ្ញុំជាជនជាតិចិន ១០០%”។
២. ម្តាយរបស់កុំកុំក៏ជាគ្រូក្បាច់គុនម្នាក់ដែរ

ម្តាយរបស់កុំកុំ អ្នកស្រី Bow-sim Mark ជាអ្នកជំនាញខាងសិល្បៈក្បាច់គុនដ៏ល្បីល្បាញដែលមានជំនាញក្បាច់ តៃជី និងក្បាច់កុងហ្វូបែប wudangquan ។ អ្នកស្រីបានឈ្នះមេដាយមាសក្នុងការប្រកួតអន្តរជាតិលើកទី ១ របស់តៃជី នៅទីក្រុងអ៊ូហាន នាឆ្នាំ ១៩៨៤ និងបានបង្កើតវិទ្យាស្ថានស្រាវជ្រាវ Wushu របស់ចិន ក្នុងឆ្នាំ ១៩៧៦។ Donnie Yen ចាប់ផ្តើមរៀនក្បាច់គុនជាមួយម្តាយតាំងពីក្មេង។ កុំកុំនិយាយថា ខ្លួនតែងតែចាត់ទុកម្តាយជាអាយដូល ហើយលោកក៏មោទនភាពណាស់ដែរ ដែលមានអ្នកស្រី Bow-sim ជាម្ដាយ។
៣. កុំកុំ និង លីលានជា ជាអតីតមិត្តរួមថ្នាក់

កំពូលតារាសម្ដែងក្បាច់គុនកុងហ្វូ កុំកុំ ត្រូវបានម្ដាយបញ្ជូនទៅសាលាកីឡា Shichahaiក្នុងឆ្នាំ ១៩៧៨ ដើម្បីហ្វឹកហាត់ជាមួយក្រុម Wushu ឯទីក្រុងប៉េកាំង។
ក្រោយមក លីលានជា(Jet Li) បានចូលរៀននៅសាលានោះដែរ ហើយអ្នកទាំងពីរបានរៀនថ្នាក់តែមួយ និងក្លាយជាមិត្តនឹងគ្នា។
៤. ចេះលេងព្យាណូបានយ៉ាងល្អ

ឪពុករបស់កុំកុំ លោក Klyster Yen ជាអ្នកលេងវីយូឡុងនិងពូកែលេងទ្រចិនផងដែរ។ ដោយសារឥទ្ធិពលពីឪពុក កុំកុំរៀនលេងព្យាណូតាំងពីក្មេង ហើយលោកបានក្លាយជាតន្ត្រីករព្យាណូដ៏ស្ទាត់មួយរូប។ លោកបានលេងព្យាណូក្នុងបទចម្រៀងនៃភាពយន្ត Rogue One: A Star Wars Story ដែលខ្លួនលោកផ្ទាល់ក៏ជាតួសម្ដែងក្នុងរឿងនេះ។
លោកប្រាប់ថា “ប្រសិនបើខ្ញុំមិនចេះលេងព្យាណូ ឪពុកខ្ញុំនឹងយកដំបងមកវាយខ្ញុំ ហើយបើមិនហាត់ក្បាច់គុនទេ ម្តាយរបស់ខ្ញុំក៏នឹងវាយខ្ញុំដោយដំបងដែរ”។
៥. ចូលចិត្តពាក់វ៉ែនតា

ភាពយន្តជាច្រើនរបស់ Donnie Yen សម្ដែងត្រូវបានគេមើលឃើញថាពាក់វ៉ែនតាញឹកញាប់បំផុត។ ក្នុងនោះមានរឿង “Legend of the Fist: The Return of Chen Zhen” រឿង “Chasing the Dragon” ឆ្នាំ ២០១៧ រឿង “ xXx: Return of Xander Cage” ឆ្នាំ ២០១៧ និងរឿង “Big Brother” ឆ្នាំ ២០១៨ ។
លោកមានប្រសាសន៍ថា ខ្លួនបានស្លៀកពាក់ទៅសាលារៀន និងពាក់វ៉ែនតា ដូចគ្នាទៅនឹងលោក Bruce Lee ដែរ។ ការតែងខ្លួនបែបនេះ មនុស្សគ្រប់គ្នានឹងគិតថា លោកចេះក្បាច់គុន ដូច្នេះពួកគេមិនហ៊ានធ្វើបាបលោកទេ។ លោកថា និស្សិតចិននៅសហរដ្ឋអាមេរិកត្រូវបានគេរើសអើង ហើយជាញឹកញាប់ពួកគេតែងតែរងគ្រោះដោយសារអំពើហឹង្សាក្នុងសាលាផងដែរ។
តារាចិនជួរមុខរូបនេះ ថែមទាំងបានរចនាវ៉ែនតាមានឈ្មោះថា DonniEYE ក្នុងឆ្នាំ ២០១៨ ដោយសហការជាមួយវ៉ែនតាម៉ាក Zupa Ztar និងយីហោរ On Aura Tout Vu។
៦. ស្រឡាញ់សត្វសេះ

កាលពីឆ្នាំ ២០១៦ លោកបានទិញសេះឈ្មោះ Bad Boy ។ វាកើតនៅអូស្រ្តាលី និងធ្លាប់ឈ្នះការប្រណាំងចំនួន ៣ លើកជាមួយគ្រូបង្វឹក John Moore ក្នុងឆ្នាំ ២០១៦ ។
កុំកុំធ្លាប់ជាឯកអគ្គរដ្ឋទូតរបស់ BMW ហុងកុង Derby ចំនួន ៧ ដង ហើយថែមទាំងជាអ្នកជិះសេះលើទឹកកកទៀតផង។
៧. រងរបួសពេលសម្ដែងតួ Crippled Ho

តួកុនល្បីឈ្មោះរូបនេះ ត្រូវវះកាត់ជើងក្រោយសម្ដែងរឿង “Chasing the Dragon” ភ្លាត់ស្នៀត។ របួសម្រាមជើងចាស់របស់លោកកាន់តែធ្ងន់ធ្ងរទៅៗខណៈសម្ដែងមិនទាន់ចប់ស្រួលបួល។ បន្ទាប់ពីបញ្ចប់ការថតភ្លាម លោកត្រូវវះកាត់និងប្រើឈើច្រត់រយៈពេល ៤ ខែ។
៨. ជាអ្នកសរសេរជីវប្រវត្តិផ្ទាល់ខ្លួន

លោកធ្លាប់សរសេរអត្ថបទសម្រាប់ទស្សនាវដ្តី Hong Kong’s East Week។ ក្នុងឆ្នាំ ២០១០ គេប្រមូលជីវប្រវត្តិនានានារបស់លោកមកចងក្រងក្នុងសៀវភៅមួយដែលមានចំណងជើង “Ask a Loyalty Heart”។ វារៀបរាប់លម្អិតពីបទពិសោធន៍តាំងពីកុមារ ពីមិត្តភាព រហូតដល់ស្នេហារបស់លោក។ សៀវភៅនេះត្រូវបានបោះពុម្ពនិងលក់ក្នុងតម្លៃ ៦៨ ដុល្លារហុងកុង (៨,៧០ ដុល្លារ)៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ SCMP
ចុចអាន៖ ដំណើរលើវិថីសិល្បៈរបស់ Aum Patcharapa មុនក្លាយជាកំពូលតារាល្បីប្រចាំប្រទេស
ចុចអាន៖ លេចមុខក្នុងវិស័យម៉ូដប៉ុន្មានឆ្នាំ ប្រពន្ធ Justin Bieber រកបានខ្ទង់លានដុល្លារ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


