Connect with us

ជីវិតកម្សាន្ដ

ក្រោយ​កាត់សក់​យក​ហុងស៊ុយ វី ជីវន្ត រកឃើញ​គូស្នេហ៍​

បានផុស

នៅ

​តារា​សម្តែង​សក់​សំបុកមាន់​លោក វី ជី​វ័ន្ត​ថ្មីៗ​នេះ​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​គ្រប់គ្នា​ក្រោយ ពេលដែល​តារា​ប្រុស​រូបនេះ​ បាន​ផ្លាស់ប្តូរ​ស្តាយ​ម៉ូដ​សក់​ថ្មី​ដើម្បី​យក​ហុងស៊ុយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទន្ទឹមគ្នា​នៃ​ការផ្លាស់ប្តូរ​ម៉ូដ​សក់​ថ្មី​នេះដែរ​តារា​ប្រុស​លោក វី ជីវន្ត ហាក់​មាន​រាសី​ខ្ពស់​ឡើងវិញ​។​មិន​តែ​ប៉ុណ្ណោះ​មុននេះ ​បន្តិច​លោក​កាន់តែ​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ថែមទៀត ​ខណៈ​លោក ជី​វ័​ន្ត បង្ហាញមុខ​គូស្នេហ៍​យ៉ាង​ស្រស់​ស្អាត​។​ ជាក់ស្តែង​កាលពី​ថ្ងៃទី​១៥​ ខែ​សីហា​ឆ្នាំ​២០២១​លោ ក វី ជី​វ័​ន្ត បានរៀបចំ​ពិធី​ភ្ជាប់​ពាក្យ​លក្ខណ​:​គ្រួសារ​ជាមួយ​នារី​ស្រស់ស្អាត ​ដែលមាន​ឈ្មោះ ខួច វណ្ណ​នី។ ​ប៉ុន្តែ​ពិធី​នេះ​ធ្វើឡើង​ដោយ​ស្ងាត់ៗ​ព្រោះ​ស្ថិត​ក្នុង​ដំណាក់កាល​ជំងឺ​កូ​វីដ​។​

​សូម​រម្លឹក​ដែរ​ថា​លោក វី ជីវ័ន្ត ត្រូវបាន​អ្នកគាំទ្រ​និង​មហាជន​ភាគច្រើន​ស្គាល់​តា​មរយៈ​សក់​សំពោង​ឬ ហៅថា​តារា​សក់​សំបុកមាន់​។ ​ស្ទា​យ​ម៉ូដសក់ សំពោង​របស់​លោក វី ជី​វ័​ន្ត ត្រូវបាន​លោក​រក្សាទុក​ជិត​២០​ឆ្នាំ​មកហើយ​ពោលគឺ​ចាប់ផ្តើម​ចូល​សិល្ប​:​ភ្លាម​គេ​ឃើញ​សក់​លោក ជី​វ័​ន្ត បែបនេះ​តែ​ម្តង​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម